ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនជាតិ​អូស្ត្រាលី បញ្ជូន​ឲ្យ​ប្រទេស​ថៃ ករណី​បាញ់សម្លាប់​ពាណិជ្ជករ​អង់គ្លេស

ប៉ូលិស​ឃាត់ខ្លួន​ជនជាតិ​អូស្ត្រាលី បញ្ជូន​ឲ្យ​ប្រទេស​ថៃ ករណី​បាញ់សម្លាប់​ពាណិជ្ជករ​អង់គ្លេស

ភ្នំពេញ៖ កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​ជនជាតិ​អូស្ត្រាលី​ម្នាក់ ឈ្មោះ Wayne Schneider នៅ​ក្រុង Pattaya ។

ជនជាប់ចោទ​ជនជាតិ​អូស្ត្រាលី ឈ្មោះ Antonio Bagnato ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ក្រុងភ្នំពេញ​កាលពីពេល​ថ្មី​នេះ ពេល​គេចខ្លួន​មកពី​ប្រទេស​ថៃ។ បន្ទាប់ពី​ចាប់ខ្លួន កម្ពុជា​បាន​បញ្ជូន​ជនជាប់ចោទ​ជនជាតិ​អូស្ត្រាលី ទៅ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ ដើម្បី​ចាត់​វិធាន​តាមផ្លូវ​ច្បាប់​របស់​ប្រទេស​ថៃ។

ជនជាតិ​អា​ហ្វ្រិ​ច​ខាងត្បូង​ម្នាក់​ឈ្មោះ Abel Caldeira Bonito និង ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ Miles Dicken Turner ដែល​ត្រូវបាន​ចង់​ចាប់ខ្លួន​បំផុត​ចំពោះ​ការជាប់​ពាក់ព័ន្ធ​របស់​ពួកគេ​ក្នុងការ​បាញ់សម្លាប់ លោក​Tony Kenway ជា​ពាណិជ្ជករ​ជនជាតិ​អង់គ្លេស​នៅ​ខេត្ត Chon Buri កាលពី​ថ្ងៃ​អង្គារ​នោះ បាន​រត់គេចខ្លួន​ចូល​ប្រទេស​កម្ពុជា។ នេះ​បើ​យោងតាម​វេ​ប​សាយ​ថៃ​nationmultimedia។

ប្រធាន​ប៉ូលីស​នៅ​ខេត្ត Chon Buri គឺ លោក Somprasong Yentuam បាន​និយាយថា ជនសង្ស័យ​បរទេស​ទាំង២នាក់​នេះ បាន​រត់គេចខ្លួន​ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រកព្រំដែន​Khlong Yai នៅ​ខេត្ត​Trat ជាប់​ព្រំដែន​ប្រទេស​កម្ពុជា កាលពីពេល​រសៀល​គឺ​នៅ​ថ្ងៃ​ដែលមាន​ការបាញ់ សម្លាប់​ពាណិជ្ជករ​ជនជាតិ​អង់គ្លេស​នេះ។

ការស៊ើបអង្កេត​របស់​ប៉ូលីស​ថៃ បាន​រកឃើញថា លោក Tony Kenway អាយុ៣៩ឆ្នាំនេះ បាន​មាន​ជម្លោះ​ជាមួយ​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម​បរទេស​ម្នាក់ ដែល​តាម​សេចក្តីរាយការណ៍​ថា​បាន​ជំពាក់​លុយ​គាត់​ចំនួន៨លាន​បាត ហើយ គាត់ បាន​ប្រាប់​ឱ្យ​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម​នេះ​សង​ប្រាក់​ដែល​ជំពាក់​ទាំងនេះ មកឱ្យ​គាត់​វិញ។ប្រធាន​អង្គភាព​ទំនាក់ទំនង​កិច្ចការបរទេស​របស់​ប៉ូលីស​ថៃ លោក Apichat Suriboonya បាន​និយាយថា ប៉ូលីស​ថៃ បាន​ទាក់ទង​ជាមួយ​ក្រុម​អាជ្ញាធរ​កម្ពុជា​ដើម្បី​ពិនិត្យ​មើលថា​តើ​ជនសង្ស័យ​ទាំង២នាក់​នេះ កំពុង​ស្ថិតនៅ​ប្រទេស​កម្ពុជា​នៅឡើយ​ទេ ឬក៏​អត់​នោះ។

លោក Tony Kenway ត្រូវបាន​បាញ់សម្លាប់ ខណៈដែល​គាត់​បាន​កំពុងស្ថិត នៅក្នុង​រថ​យ្ត Porsche Cayenne GTS ពណ៌​ក្រហម​របស់គាត់ នៅ​ខេត្ត Chon Buri ហើយ​បាន​រត់​ចូលមក​ប្រទេស​កម្ពុជា៕

IMG_20170208_094054

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya