ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​បាត់​ម៉ូតូ​ក៏​ផ្អើលឆោឡោ មិនដឹង​ជនសង្ស័យ​លួច​កាច់ក​ម៉ូតូ​យកទៅ​តាំងពី​ពេលណា

បុរស​ម្នាក់​បាត់​ម៉ូតូ​ក៏​ផ្អើលឆោឡោ មិនដឹង​ជនសង្ស័យ​លួច​កាច់ក​ម៉ូតូ​យកទៅ​តាំងពី​ពេលណា

ភ្នំពេញ ៖ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៦និង៣៥នាទី​ព្រលប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំណុច​មុខផ្ទះ​លេខ២៦ ផ្លូវ​លេខ៣០ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ហួន សារុន ភេទ​ប្រុស អាយុ៤៥ឆ្នាំ មុខរបរ​លក់​ចាបហួយ ស្នាក់នៅ​ភូមិ​កើតហេតុ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង៥ និង៣០នាទី​ល្ងាច​ថ្ងៃកើតហេតុ​គាត់​បាន​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CY-1907 ទៅ​លាង ពេល​វិល​ត្រឡប់មកផ្ទះ​វិញ​បាន​ចាក់សោ.ក​ម៉ូតូ​ទុក​នៅមុខ​ផ្ទះ ហើយ​ជួយ​លក់ដូរ ប្រពន្ធ​ដូច​សព្វមួយដង ដោយ​មិនដឹងថា​មាន​ជនសង្ស័យ​លួច​កាច់ក​ម៉ូតូ​យកទៅ​តាំងពី​ពេលណា​មក​ទេ លុះដល់​ម៉ោង៦ និង៣៥នាទី​ព្រលប់​ទើប​ដឹងថា​បាត់​ម៉ូតូ​ក៏​ផ្អើលឆោឡោ​តែម្តង ៕

32c1a40c-c8dd-4753-aec9-a9e320b441af

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya