ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » បុរស​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​ម្នាក់ ខណៈ​កំពុង​អូស​រ៉ឺម៉ក​ម៉ូតូសុខៗស្រាប់តែ​ខ្យល់គ​ដួល​ស្លាប់ភ្លាមៗ

បុរស​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​ម្នាក់ ខណៈ​កំពុង​អូស​រ៉ឺម៉ក​ម៉ូតូសុខៗស្រាប់តែ​ខ្យល់គ​ដួល​ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង៦ និង៣០នាទី​ព្រលប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវ​លេខ១០៦ ចំណុច​ជាប់​ផ្សារ​រាត្រី ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។

ជនរងគ្រោះ​ឈ្មោះ ប៉ុល កុសល ហៅ យ៉ុ​ន ភេទ​ប្រុស អាយុ៤៥ឆ្នាំ មុខរបរ​អ្នករត់​រ៉ឺម៉ក​ម៉ូតូ ស្នាក់នៅ​ជិត​ផ្សារ​រាត្រី សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ មាន​ស្រុកកំណើត​នៅ​ឃុំ​ដំបូល​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត ។

មុនពេល​កើតហេតុ​គេ​ឃើញ​គាត់​បណ្តើរ​រ៉ឺម៉ក​ម៉ូតូ​របស់គាត់ ស្រាប់តែ មួយសន្ទុះ​ក្រោយមក​ឃើញ​គាត់​ដេក​ដួលសន្លប់​បាត់ទៅហើយ ភ្លាមៗនោះ​ប្រជាពលរដ្ឋ និង​អ្នកលក់ដូរ​នៅ​ជិត​កន្លែងកើតហេតុ​បាន​ជួយសង្គ្រោះ តែ​ជា​អកុសល​គាត់​បាន​ដាច់ខ្យល​ស្លាប់​បាត់ទៅហើយ ។ ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គ​ដួល​ដាច់​សរសៃឈាម ។

ក្រោយពេល​កើតហេតុ សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ប្អូនប្រុស​បង្កើត​របស់​ជន​រងគ្រោះ​ឈ្មោះ ប៉ុល អែម អាយុ៣៤ឆ្នាំ មុខរបរ​អ្នករត់​រ៉ឺម៉ក​ម៉ូតូ ស្នាក់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ យកទៅ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ៕

13c79b94-8e07-47fd-8c37-d2ff89b57a87 16558952_1199195896862831_687883241_n-600x804 16650275_1199196016862819_1503961541_n-600x804

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya