ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ច្បាប់​ខ្លាំងមន្ត្រី​ខ្លាំងប្រជារាស្ត្រ​ខ្លាំង-ប្រទេស​ខ្លាំង ចាប់​ឃាត់ខ្លួន​បានតែ​មួយ​យប់ គេ​ដោះលែង​វិញ​ដូច្នេះ?

ច្បាប់​ខ្លាំងមន្ត្រី​ខ្លាំងប្រជារាស្ត្រ​ខ្លាំង-ប្រទេស​ខ្លាំង ចាប់​ឃាត់ខ្លួន​បានតែ​មួយ​យប់ គេ​ដោះលែង​វិញ​ដូច្នេះ?

កំពង់ឆ្នាំង៖ រយៈពេល​ប៉ុន្មាន​ខែ​នេះ​យើង​ដឹង​ហើយ​ថាសម្តេចក្រឡាហោមសខេងបាន​ប្រឹងប្រែង​ទុបស្កាត់​បទល្មើស​នេសាទ​បណ្តា​ខេត្ត​តាម​ដង​ទន្លេសាបយ៉ាងខ្លាំង​ក្លាអ្វីៗដែល​សម្តេចខិតខំ​បង្ក្រាប​នេះ​គឺ​ដើម្បី​រក្សាបាន​នូវ​ផល​ត្រី​ក្នុង​បឹង​ទន្លេរ​សាបដែល​បាន​បាត់បង់​ដោយសារ​បទល្មើស​នេសាទ​ខុសច្បាប់ពេលកន្លងមកវា​ជា​បឹង​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រជាពលរដ្ឋ​ជាង១៤លាន​អ្នក​ក្នុងប្រទេសវា​មិនមែនជា​បឹង​សម្រាប់​ប្រយោជន៍​របស់​ក្រុមមន្ត្រី​មួយចំនួន​ដែល​ជ្រក​ក្រោម​ស្លាក​គណបក្សឃុបឃិត​ជាមួយ​ជនល្មើស​តែមួយ​ក្តាប់​តូច​នោះឡើយ។រហូត​មានការ​ព្រមាន​ដក​ចៅហ្វាយខេត្ត​ណា​ដែល​មិន​បង្ក្រាប​បទល្មើស​ថែម​ទៀតផង។

-តែ​ការបង្ក្រាប​នេះ​ត្រូវបាន​ក្រុមមន្ត្រី​មួយចំនួន​ដែល​បាន​បាត់បង់​ប្រយោជន៍​ពីមុខ​របរ​នេសាទ​ខុសច្បាប់​នេះ​បាន​ញុះញុង​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​ការតវ៉ា​មកកាន់​ថ្នាក់ដឹកនាំដោយ​ប្រើ​លេស​ថា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានមុខ​របរ​តូចតាច​ពី​នេសាទ​ប៉ះពាល់​អារម្មណ៍រហូត​ពួកគេ​បាន​ផ្សារ​ផ្ជា​ប់​ប្រជាពលរដ្ឋ​នេសាទ​ទាំងនោះ​ទៅ​និង​នយោបាយ​ថែម​ទៀតផង។ដោយ​គេ​លើកឡើងថាប្រជាពលរដ្ឋ​ខឹង​និង​ថ្នាក់ដឹកនាំខឹង​និង​គណបក្ស​ប្រជាជន​កម្ពុជាមិន​បោះឆ្នោត​ឲ្យ។តែ​ការលើកឡើង​របស់​ក្រុមមន្ត្រី​មួយចំនួនដោយ​ប្រើ​ប្រជា​នេសាទ​ខុសច្បាប់​ទាំងនោះឲ្យ​តវ៉ា​គឺជា​ល្បិចកល​របស់​ក្រុមមន្ត្រីដែល​ជ្រក​ក្រោម​ស្លាក​គណបក្ស​ប្រជាជន​ខ្លួនឯង​ជា​អ្នកប្រព្រឹត្តដោយសារ​បាត់​ប្រយោជន៍​ពីបទ​ល្មើស​ខុសច្បាប់​នេះ។

-ជាក់ស្តែងជនបង្ក​និង​ជា​មុខសញ្ញា​ឆក់​ត្រជាក់​ចំនួន០៣នាក់ដែល​សមត្ថកិច្ច​ឃាត់ខ្លួននៅវេលា​ម៉ោង១៩និង៥នាទី​យប់ថ្ងៃទី០១ខែ​កុ​ម្ភះឆ្នាំ២០១៧នៅ​ចំណុច​ភូមិ​ចុង​កោះសង្កាត់​ផ្សារឆ្នាំងដោយសារ​ជន​ទាំង០៣នាក់បានចេញ​ទៅធ្វើ​សកម្មភាព​បទល្មើស​ឆក់ដោយ​កំណូត​របស់គេ​មាន​ល្បឿន​លឿនបាន​ទៅបុក​និង​បា​ឡា​ស្មាច់១គ្រឿង​ទៀតកណ្តាលទន្លេរបណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត។

-ស្រាប់តែ​ក្នុងចំណោម​ជនបង្កនិង​ជា​មុខសញ្ញា​ទាំង៣ខាងលើត្រូវបាន​គេ​ដោះលែង​វិញ​ចំនួន២នាក់នៅ​យប់​ថ្ងៃទី០៣ខែ​កុ​ម្ភះឆ្នាំ២០១៧គឺ​ឈ្មោះ (ឈ្មោះង្វៀងយ៉ាំង​អាងនិង​ឈ្មោះឡេយ៉ាំងទឹង)ជនបង្ក​ទាំង២នាក់ដែល​ត្រូវបាន​គេ​ដោះលែង​នេះ​គឺជា​មុខសញ្ញា(ឆក់​ត្រជាក់លួចប្រើប្រាស់​គ្រឿងញៀន)ដែលជា​មុខសញ្ញា​របស់​នគរបាល។ក្រុម​នេះ​មានមេ​របស់គេ២នាក់ដែលជា​មុខសញ្ញា​ឆក់​ត្រជាក់​ដូចគ្នាជា​អ្នករត់​ការដោះលែង​ជាមួយ​សមត្ថកិច្ចមាន(ឈ្មោះផាំងយ៉ា​ទៀងនិង​ឈ្មោះង្វៀងយាំង​លីមាន​ទីលំនៅ​ចុង​កោះសង្កាត់​ផ្សារឆ្នាំងក្រុង​កំពង់ឆ្នាំង)។

-លោកកែវរតនានាយការិយាល័យចរាចរណ៍​ជើង​ទឹកបាន​ប្រាប់ថាករណី​ដោះលែង​ជនល្មើស​ទាំង០២នាក់​នោះលោក​បាន​ឆ្លង​យោបល់​ព្រះរាជអាជ្ញា​ខេត្ត!ចប់។ក្នុង​រឿង​ដោះលែង​ជន​ឆក់​ត្រជាក់​នេះ​អ្នក​ដែល​ឈឺចាប់​គឺ​សម្តេចក្រឡាហោមសខេងនិង​រដ្ឋមន្ត្រី​ក្រសួងកសិកម្មរុក្ខា​ប្រ​ម៉ាញ់និង​នេសាទដែលជា​ថ្នាក់​ដឹង​នាំ​កំពូលខិតខំ​ដាក់​បញ្ជា​យ៉ាង​តឹងរ៉ឹងទៅកាន់​អភិបាលខេត្តនិង​ជំនាញសមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ដើម្បី​បង្ក្រាប​ឲ្យ​បាន​នូវ​បទល្មើស​នេសាទ​គ្រប់​ប្រភេទផ្ទុយ​មកវិញគេ​ចាប់បាន​ហើយ​ដោះលែង​វិញប្រៀបបាន​មាន​ត្រចៀក​ហើយ​មិន​ស្តាប់​ឬក៏​ថាស្តាប់​បាន​ហើយ​តែ​មិន​ខ្វល់​តាម។តើ​នេះ​ជា​កំហុស​របស់​អ្នកណា? ៕16521588_708922345947780_1822434220_n 16652053_708922362614445_680598002_n 16652637_708922382614443_624075419_n 16652682_708922292614452_1629450326_n 16652801_708922372614444_1944868654_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya