ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» Breaking News, ព័ត៌មានជាតិ » ធ្លាយ​រឿង​នាយ​សង្កាត់​ជលផលស្រុក​បរិបូរណ៍ត្រូវបាន​ប្រជា​នេសាទ​ជាង២០០គ្រួសារប្ដឹង​ពីបទ(ឆបោក​និង​រំលោភ​លើ​សេចក្ដីទុកចិត្ត)ដោយសារ​យកលុយ​ពី​ប្រជា​នេសាទដឹកនាំ​កម្លាំង​កំទេច​របាំង​ចោល

ធ្លាយ​រឿង​នាយ​សង្កាត់​ជលផលស្រុក​បរិបូរណ៍ត្រូវបាន​ប្រជា​នេសាទ​ជាង២០០គ្រួសារប្ដឹង​ពីបទ(ឆបោក​និង​រំលោភ​លើ​សេចក្ដីទុកចិត្ត)ដោយសារ​យកលុយ​ពី​ប្រជា​នេសាទដឹកនាំ​កម្លាំង​កំទេច​របាំង​ចោល

កំពង់ឆ្នាំង៖ប្រជាពលរដ្ឋ​ឃុំ​ឆ្នុកទ្រូនិង​ឃុំ​ត្រពាំង​ចាន់ស្រុក​បរិបូរណ៍ជាង២០០គ្រួសារបាន​ប្តឹង​លោកកងចាន់​ដា​រិ​ននាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្រុកបរិបូរណ៍ទៅកាន់​អភិបាលខេត្តនិង​អភិបាលស្រុកដោយបាន​ចោទប្រកាន់​ពីបទ(ឆបោក​លុយកាក់​ប្រជាពលរដ្ឋជា​ថ្នូរ​និង​ការ​ឲ្យ​ដាក់​របាំងលបនៅ​ភូមិសាស្ត្រ​ស្រុក​បរិបូរណ៍)និង​សុំ​ឲ្យ​អភិបាលខេត្តនិង​ស្រុក​ដក​តួនាទីចេញពី​សង្កាត់​នេសាទ​ឆ្នុកទ្រូថែម​ទៀតផង។

-យោង​បណ្តឹង​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់ថាលោកកងចាន់​ដា​រិ​ននាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្រុក​បាន​ប្រមូល​យកលុយពី​ប្រជាពលរដ្ឋអ្នក​ដាក់​របាំងលបយ៉ាងតិច១០០របាំងក្នុងស្រុក​បរិបូរណ៍ដោយ​ក្នុង១របាំង​ត្រូវបង់លុយឲ្យ​ឈ្មោះកងចាន់​ដា​រិ​ន២០០០០០០រៀល(ពី​លាន​រៀល)ទៅដល់៣០០០០០០រៀន(បី​លាន​រៀល)ពេល​ប្រជាពលរដ្ឋ​ដាក់​ហើយតែងតែ​លួច​យក​លប​ប្រជាពលរដ្ឋ​យក​ត្រី​ទៅ​លក់ឫ​ឲ្យ​យកលុយ​ទៅ​លោះ​យក​វិញក្នុង​លប១ត្រូវ​ចំណាយលុយ១០០០០០រៀល (ដប់​ម៉ឺន​រៀល)ការបង់ប្រាក់​ឲ្យ​ឈ្មោះកងចាន់​ដា​រិ​នដោយ​ពួកគាត់​គិតថា​គេ​អនុញ្ញាត​ឲ្យ​ដាក់ដោយ​ស្របច្បាប់ដោយ​ឈ្មោះខាងលើ​ប្រាប់ថា​ដាក់​បានតែ២០០ម៉ែត្រ។នៅពេល​ប្រមូល​លុយ​អស់​ស្រាប់តែឈ្មោះកងចាន់​ដា​រិ​នមិន​ទទួលខុសត្រូវ​ទេដឹកនាំ​កម្លាំង​កាប់បំផ្លាញឧបករណ៍​នេសាទស្រាវ​យក​សាច់​អួននិង​លបអស់។

-ជុំវិញ​ករណី​ខាងលើនេះ​លោក​ឃួនសា​រុំអភិបាលស្រុក​បរិបូរ​ណ៍​បាន​ប្រាប់​តាម​ទូរ​សព្ទ័​នៅវេលា​ម៉ោង៣.២០នាទី​ថ្ងៃទី៧ខែ​កុ​ម្ភះឆ្នាំ២០១៧នេះ​ថា៖ពាក្យបណ្ដឹង​របស់ប្រជាពលរដ្ឋ​ប្ដឹងមន្ត្រីជលផលលោក​ទទួលបាន​ហើយនៅពេលនេះ​លោក​ជាប់រវល់​ប្រជុំលោក​បញ្ជាក់ថាបើ​ការពិត​លោក​នឹង​ដោះស្រាយ​អោយ​ប្រជាពលរដ្ឋមិន​កាន់ជើង​អ្នកធ្វើ​ខុស​ឡើយ។

-ឯកឧត្ដម​ឈួ​រច័ន្ទ​ឌឿ​នអភិបាលខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​តាម​ទូរ​សព្ទ័​នៅវេលា​ម៉ោង៣និង៣០នាទីថ្ងៃទី៧ខែ​កុ​ម្ភះនេះ​ថា ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋលោក​មិនទាន់​ទទួលបាន​នៅឡើយ​ទេលោក​បាន​បញ្ជាក់ថាពាក្យបណ្ដឹង​មកដល់​លោក​ហ្នឹង​ធ្វើការ​ស៊ើបអង្កេតរក​ការពិតដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់មិនអាច​ទុក​មន្ត្រី​គ្រាប់​ល្ពៅធ្វើបាប​ប្រជាពលរដ្ឋ​បន្តទៅទៀតបានឡើយ។

-ពាក់ព័ន្ធ​ការប្ដឹង​ចោទប្រកាន់​របស់​ប្រជា​នេសាទ​ខាងលើនេះលោកកងចាន់​ដា​រិ​ននាយ​សង្កាត់​ជលផល​ស្រុក​បរិបូរណ៍សារព័ត៌មាន​យើង​មិនអាច​ធ្វើការ​បំភ្លឺ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី៧ខែ​កុ​ម្ភះឆ្នាំ២០១៧នេះដោយ​ទូរ​សព្ទ័​របស់លោក​មិនអាច​ទំនាក់ទំនង​បាន។តែ​ទោះជា​យ៉ាងណា​សារព័ត៌មានយើង​រង់ចាំការបំភ្លឺ​ពីសា​ម៉ីដើម្បី​ធ្វើការ​បកស្រាយ ៕16521554_708897035950311_2024118022_n 16650297_708897032616978_483935102_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya