ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សមិទ្ធផល​ដែល​មន្ទីរ​សាធារណការ​​ខេត្តកណ្តាល​អនុវត្តបាន​នៅ​ក្នុង​ឆ្នាំ​២០១៣ ​

សមិទ្ធផល​ដែល​មន្ទីរ​សាធារណការ​​ខេត្តកណ្តាល​អនុវត្តបាន​នៅ​ក្នុង​ឆ្នាំ​២០១៣ ​

កណ្តាល​៖ ដោយ​យល់ឃើញថា កំណាត់​ផ្លូវជាតិ និង​ស្ពាន​មួយចំនួន នៅក្នុង​ខេត្តកណ្តាល មានការ​ទ្រុឌទ្រោម ដោយ​អន្លើ និង​យោងតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ផង​នោះ ក្រសួង​សាធារណការ​បាន​ជំរុញ​ឲ្យ​មន្ទីរ សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាល រៀបចំ​គម្រោង​ដើម្បី​ជួសជុល​ផ្លូវជាតិ ដែល​ខូច​ដោយ​អន្លើ​និង​ស្ពាន មួយចំនួនទៀត ដែល​ទ្រុឌទ្រោម ក្រោម​គម្រោង​ថវិកាជាតិ ដើម្បី​ឆ្លើយតប​តាម​សំណូមពរ និង​បង្ក​ការងាយស្រួល ក្នុងការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ​។​
ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាល លោក​ម៉ឹង យូ​ឡេង បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​២០១៣ ដោយ​អនុវត្តតាម​ការចង្អុល​បង្ហាញ​ពី​ក្រសួង​សាធារណការ លោក​បាន​ចាត់​ឲ្យ​ក្រុម​ជំនាញ​ចុះ​ពិនិត្យឃើញថា ផ្លូវ ជាតិ​និង​ស្ពាន​មួយចំនួន មានការ​ទ្រុឌទ្រោម​ដោយ​កន្លែង ដោយសារ​ផ្លូវជាតិ​និង​ស្ពាន​មួយចំនួន​នោះ មាន​អាយុ កាល​ដល់
​កម្រិត​ឆ្នាំ ដែល​ត្រូវ​ទទួលរង​ការខូចខាត​។ ដូច្នេះហើយ​ទើប​លោក​បាន​ដឹកនាំ​កម្លាំង​ក្រុមការងារ​ក្នុង មន្ទីរ​ធ្វើការ​ជួសជុល ដូចជា​ផ្លូវជាតិ​លេខ​២ ធ្វើការ​ជួសជុល​ស្ថាបនា​បាន​៣០៧០​ម៉ែត្រ សំរេចបាន​១០០% ផ្លូវជាតិ​លេខ​១១០ ស្របតាម​ដង​ទន្លេបាសាក់​ត្រើយ​ខាងកើត ស្ថាបនា​បាន​៣៩៣០​ម៉ែត្រ សំរេចបាន​៩១% ផ្លូវជាតិ​លេខ​៧០A ស្រុក
​មុខកំពូល​ស្ថាបនា​ជួសជុល​បាន​៤២៥០​ម៉ែត្រ សំរេចបាន​១០០% ផ្លូវជាតិ​លេខ​១៤ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១ តំបន់​អ្នក​លឿង ស្របតាម​ដង​ទន្លេមេគង្គ​ត្រើយ​ខាងលិច ឆ្ពោះទៅ​ព្រំដែន​វៀតណាម​ក្អម សំណ ស្ថិតក្នុង​ស្រុក​លើកដែក ស្ថាបនា​ជួសជុល​បាន​៦០៩០​ម៉ែត្រ សំរេចបាន​៥០% ផ្លូវជាតិ​លេខ​២១ ស្រប តាម​ដង​ទន្លេបាសាក់​ត្រើយ​ខាងលិច ស្រុក​ស្អាង​និង​ស្រុក​កោះធំ ស្ថាបនា​ជួសជុល​បាន​១១៩១០​ម៉ែត្រ សំរេច បាន​៧០% ផ្លូវជាតិ​លេខ​២៦-១៨ កោះ​ចិន ស្រុក​ខ្សាច់កណ្តាល ស្ថាបនា​ជួសជុល​បាន ៩៦៩៨​ម៉ែត្រ សំរេច បាន​៦០% និង​បាន​ស្ថាបនា​ជួសជុល​ផ្លូវ​កៅស៊ូ​នៅ​ក្រុង​តាខ្មៅ បាន​ចំនួន​៣​ខ្សែ​ទៀត ដែល​សំរេចបាន​២,៦​គីឡូ ម៉ែត្រ ស្មើនឹង​៩០%​។​
លោក​ម៉ឹង យូ​ឡេង បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ការស្ថាបនា​ជួសជុល​ផ្លូវជាតិ​ខាងលើ លោក​បាន​ដឹកនាំ​ក្រុម ការងារ​ជំនាញ​ចុះ​ធ្វើការ​ជួសជុល​ស្ពាន​តាម​បណ្តា​ផ្លូវ​មួយចំនួន ដែល​ទ្រុឌទ្រោម​ដូចជា​ផ្លូវជាតិ​លេខ​២១ សំរេច បាន​ស្ពាន​ចំនួន​២២ ផ្លូវជាតិ​លេខ​២ សំរេចបាន​ស្ពាន​ចំនួន​៤ ផ្លូវជាតិ​លេខ​១១០ សំរេចបាន​ស្ពាន​ចំនួន​១ និង នៅ​ស្រុក
​ខ្សាច់កណ្តាល ក៏​សំរេចបាន​ស្ពាន​ចំនួន​៣​ទៀតផង​ដែរ ហើយ​ស្ពាន​ដែល​ធ្វើការ​ជួសជុល​ហើយ​ជា ស្ថាពរ​ខាងលើនេះ សុទ្ធសឹង​ជា​ស្ពានដែក​បា​ឡេ​។​
លោក​ម៉ឹង យូ​ឡេង បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា តាម​បណ្តា​ផ្លូវជាតិ​មួយចំនួន ដែល​មិនទាន់បាន​ជួសជុល ហើយ ជា​ស្ថាពរ​បាន​មួយរយ​ភាគរយ​នៅឡើយ​នោះ គឺ​ដោយសារតែ​នៅក្នុង​អំឡុង​ខែ​០៨​និង​ខែ​០៩​កន្លងទៅនេះ ជា​រដូវ វស្សា ហើយ​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ជាហេតុ​បណ្តាល​ឲ្យ​ក្រុមការងារ​បច្ចេកទេស​មិនអាច ធ្វើការ​ជួសជុល​បាន ហើយ​ផ្លូវជាតិ​មួយចំនួន​ដែល​មិនទាន់​ជួសជុល​ហើយ​នោះ លោក​នឹង​បន្ត​ដឹកនាំ​ក្រុមការងារ មន្ទីរ​សាធារណ​ការធ្វើ​ការជួស​ជុល​នៅ​រដូវ​ទឹកសម្រក​ខាងមុខ​៕ ដោយ​៖ ដាំ ជា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya