ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួន​ស្ត្រី​មេ​ជួញដូរ​គ្រឿងញៀន ជនជាតិ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដកហូត​កា​កូ​អ៊ី​ន​ជិត២គីឡូ

ចាប់ខ្លួន​ស្ត្រី​មេ​ជួញដូរ​គ្រឿងញៀន ជនជាតិ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដកហូត​កា​កូ​អ៊ី​ន​ជិត២គីឡូ

(ភ្នំពេញ)៖ មន្ត្រីនគរបាល​អន្តោប្រវេសន៍ បាន​ប្រាប់ នៅ​រសៀល​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ​ថា ការចាប់ខ្លួន​ស្ត្រី​រូបនេះ បានធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ម្សិលមិញ ដែល​ស្ត្រី​មេក្លោង​ប្រើប្រាស់​វិធី​បង្កប់ ក្នុង​ឡេវអាវ​របស់ខ្លួន​ដែលមាន​ទម្ងន់១៧៩១,២៣ក្រាម។ ស្ត្រី​សង្ស័យ​មានឈ្មោះ MEJIAS NEILIN COROMOTO អាយុ២៨ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ 121100315។

កម្លាំង​សមត្ថកិច្ច​ចំរុះ​រួមមាន កម្លាំង​នគរបាល​អន្តោប្រវេសន៍ កម្លាំង​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនទៀត បាន​ចាប់ខ្លួន​ស្ត្រី​មេ​ជួញដូរ​គ្រឿងញៀន ជនជាតិ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ម្នាក់ នៅ​ព្រលាន​ហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​រឹបអូស​ថ្នាំញៀន ប្រភេទ​កា​កូ​អ៊ី​ន​ជិត២គីឡូក្រាម។

បើតាម​មន្ត្រីនគរបាល​រូបនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​យក ចិត្ត​ទុកដាក់​យ៉ាងខ្លាំង ក្នុងការ​បង្ក្រាប​ចំពោះ​ការ​លួចលាក់ នាំចូល​គ្រឿងញៀន​ខុសច្បាប់ តាម​បណ្ដា​ច្រកទ្វារ​អន្តរជាតិ ៕

16426125_1359527420773154_8572811709003623356_n 16473201_1359527410773155_962499894597575084_n 16473348_1359527387439824_4757921608423795209_n 16473542_1359527404106489_3556207662374851985_n 16473755_1359527380773158_8589505604732714302_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya