ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ ៖ កាលពី​វេលា៧យប់​ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នៅលើ​កំណាត់​ផ្លូវ​លេខ២១៧ ត្រង់ចំណុច មុខ​វត្ត​សំបួរមាស ស្ថិតនៅ​ក្នុងភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ អ៊ែ​ល តា​ហ្វា ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ផ្ទះជួល​លេខ៣៦ ស្ថិតនៅ​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដកហូត​បាន​គ្រឿងញៀន​ចំនួន០៦កញ្ចប់ ក្នុងនោះ​កញ្ចប់​ធំ១កញ្ចប់, កញ្ចប់​ធំ​ល្មម​ចំនួន៣កញ្ចប់ និង​កញ្ចប់​តូច​ចំនួន២កញ្ចប់ និង​ម៉ូតូ០១គ្រឿង​ផងដែរ។ តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ខាងលើ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌដង្កោ បានដាក់​កម្លាំង​ដើម្បី​ត្រួតពិនិត្យ​អាវុធ-ជាតិ​ផ្ទុះ និង​បទល្មើសផ្សេងៗ លើ​យានយន្ត​គ្រប់​ប្រភេទ នៅលើ​កំណាត់​ផ្លូវ​លេខ២១៧ត្រង់ចំណុច មុខ​វត្ត​សំបួរមាស ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

លុះដល់​វេលា​ម៉ោង៧និង៤០នាទី​យប់​បានឃើញ​ជនសង្ស័យ​ម្នាក់​នោះ​ជិះ​ម៉ូតូ០១គ្រឿង ម៉ាក​ធូ​ដេ​ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ឆ្លងកាត់​គោលដៅ​កំពុង​ត្រួតពិនិត្យ​នោះ។ ដោយមាន​ការសង្ស័យ កម្លាំង​បាន​ឃាត់​ឲ្យ​ឈប់​ដើម្បី​ធ្វើការ​ឆែកឆេរ និង​ត្រួតពិនិត្យ​ក៏​ប្រទះឃើញ​ថ្នាំញៀន​ទាំង៦កញ្ចប់​ដែល​ជន​នោះ​លាក់ទុក នៅក្នុង​មួកសុវត្ថិភាព​របស់ខ្លួន ហើយ​កម្លាំង​ក៏បាន​ចាប់ខ្លួន រួច​នាំយក​ទាំង​វត្ថុតាង​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់។

ក្នុង​ប្រតិបត្តិ​ការណ៍​បង្ក្រាប គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ នៅក្នុង​រយៈ១ខែ គឺ​ចាប់ពី​ថ្ងៃទី១ ខែមករា ដល់​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ កម្លាំង​នគរបាល​ខណ្ឌដង្កោ​រប​ស់លោក បង្ក្រាបបាន​ចំនួន១៦ករណី ដោយបាន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​បាន​ចំនួន៤៦នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន៤នាក់។ ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​ចំនួន៩៣ កញ្ចប់ ម៉ូតូ​ចំនួន១២គ្រឿង ទូរស័ព្ទដៃ​ចំនួន៧គ្រឿង រួម​ជាមួយនឹង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត ៕

c5f73be8-98d0-4dfc-a594-ad15cf7896a3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya