ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » បង​លា​ហើយ លា​រហូត បង​ចិត្តដាច់​ណាស់ តើ​អូន​ការ​ជាមួយ​នរណា បើ​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ហើយ?

បង​លា​ហើយ លា​រហូត បង​ចិត្តដាច់​ណាស់ តើ​អូន​ការ​ជាមួយ​នរណា បើ​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ហើយ?

ខេត្តព្រៃវែង ៖ហេតុការណ៍​នេះ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​កាលពី​ម៉ោង ៦ព្រឹក​ថ្ងៃទី០៧ ខែ០២ ឆ្នាំ២០១៧ នៅ​ភូមិ​កំពង់ស្វាយ​កើត ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ដោយ​ជនរងគ្រោះ​ឈ្មោះ វុន វីរៈ ភេទ​ប្រុស អាយុ២៧ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ។

ករណី បុរស​ម្នាក់​សម្រេចចិត្ត​គិត​ខ្លី​ចង ក សម្លាប់ខ្លួន​នោះ មូលហេតុ មកពី​មាន​ជំងឺ​ប្រចាំកាយ និង​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ផង។ ជនរងគ្រោះ​បាន​យក ខ្សែ​គោ​ចងក សម្លាប់ខ្លួន នៅ​រោង​បាយ ខាងក្រោយ​ផ្ទះ តាំងពី​យប់ ថ្ងៃទី០៦ ០២ ២០១៧ម្លេះ លុះ​ព្រឹក​ឡើង​ម៉ោង៦ ថ្ងៃទី០៧ ០២ ២០១៧ ស្រាប់តែ ឈ្មោះ ហិន លន ត្រូវជា​ម្តាយ​បាត់​កូន​ពុំ​ឃើញ នៅផ្ទះ ក៏បាន​ដើររក ហើយក៏​ប្រទះឃើញ​កូន​ចង.ក សម្លាប់ខ្លួន​បាត់ទៅហើយ ដោយ​ពុំមាន​មូលហេតុ​ច្បាស់លាស់  ប៉ុន្តែ​ម្តាយ​សាកសព បានបញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ថា កូន​គាត់​ប្រហែលជា អន់ចិត្ត​នឹង​ខ្លួន មាន​ជម្ងឺ​នោម​ច្រើន​នោម​ញឹក​ពេក ហើយ​ត្រូវ​រៀបការ​នៅ​រយៈពេល​តែ10ថ្ងៃ​ទៀត។ក្រោយមក​សមត្ថកិច្ច បាន​ចុះ​ពិនិត្យ សាកសព​ឃើញថា ជនរងគ្រោះ​ពិតជា​បាន​ចង.ក ស្លាប់​ដោយ​ខ្លួនឯង​មែន និង​បានប្រគល់​សព ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី៕

1 2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya