ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ល្បែង​ឃាត់ខ្លួន​​មនុស្ស​ជាង​៤០​នាក់​និង​​រថយន្ត​-​ម៉ូតូ​ជិត​៥០​គ្រឿង ​

សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ល្បែង​ឃាត់ខ្លួន​​មនុស្ស​ជាង​៤០​នាក់​និង​​រថយន្ត​-​ម៉ូតូ​ជិត​៥០​គ្រឿង ​

ស្ទឹងត្រែង​៖​កងរាជអាវុធហត្ថ​ខេត្ត បាន​បើក​កិច្ចប្រតិបត្តិការ​ជា​លក្ខណៈ ទ្រង់ ទ្រាយ​ធំ​ជា​លើក​ទី​១ បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ដ៏​ធំ​មួយកន្លែង នៅ​ចំ​កណ្តាល​ក្រុង ហើយ​ឈានទៅ​ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី ជាង​៤០​នាក់​។​
ក្នុងនោះ​មាន​ម្នាក់​ជា​ប្រធាន​ផ្សារ​ខេត្ត អ្នកពាក់ព័ន្ធ​ការ សេព និង​ប្រើប្រាស់​គ្រឿងញៀន​ពីរ​នាក់ ដកហូត​រថយន្ត​ស៊េរី​ទំនើប​ជិត​១០​គ្រឿង ម៉ូតូ​ជិត​៤០ គ្រឿង ព្រម ទាំង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួន​ទៀតផង​ដែរ ។​
​ការចុះ​បង្ក្រាប ទីតាំង​ភ្នាល់​ល្បែងស៊ីសង​នេះ​បាន​ធ្វើឡើង​កាល​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៏​នេះ នា​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៣  និង​បាន​ឃាត់ខ្លួន​មនុស្ស ដកហូត​សម្ភារៈ​ប្រើ ប្រាស់​មួយចំនួន​ខាងលើ​នោះ  នៅ​ភូមិ​កណ្តាល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង  ក្រោម​ការដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ដោយផ្ទាល់ ពី លោក​វរ​សេនី​យ៏​ឯក អៀង វ៉ាន់ឌី
មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​ចូលរួម​ពី​លោកស្រី ស៊ុន យ៉ឺ​ត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ។​
​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​នៅ​កន្លែង​បង្ក្រាប​ថា មនុស្ស​ដែល​ត្រូវ​ឃាត់ខ្លួន​នៅ​គ្រា នោះ មាន​ចំនួន៤១​នាក់ ក្នុងនោះ​ជា​ស្រី​៣​នាក់ ម្នាក់​ជា​ម្ចាស់ផ្ទះ ម្នាក់​គ្រូបង្រៀន និង​ស្ត្រី​ម្នាក់ទៀត​ពាក់ ព័ន្ធ​នឹង​ការសេព​និង​ប្រើប្រាស់​សារធាតុ​ញៀន រួមជាមួយ​បុរស​ម្នាក់​ត្រូវជា​ប្តី ចំណែក​បុរស​ម្នាក់ទៀត​ត្រូវ បាន​សមត្ថកិច្ច​បញ្ជាក់​ថា គឺជា
​ម្ចាស់ផ្ទះ​នេះ​មានឈ្មោះ​សែ ម៉េង​ជា ជា​ប្រធាន​ផ្សារ​ខេត្ត ព្រមទាំង​បាន​ដក ហូត​លើ​មធ្យោបាយ​ធ្វើដំណើរ ជា​ម៉ូតូ​មាន​ចំនួន​៣៦​គ្រឿង ក្នុងនោះ​១០​គ្រឿង ជា​ម៉ូតូ​ដែល​ម្ចាស់ផ្ទះ​ទទួល បញ្ចាំ ចំពោះ​រថយន្ត​ស៊េរី​ទំនើប​ដែលមាន​ចំនួន​៧​គ្រឿង​នោះ ជា​របស់​អ្នក​មក​ភ្នាល់​ល្បែងស៊ីសង និង ជា របស់​ម្ចាស់ផ្ទះ​។ ចំណែក​សម្ភារៈ​ដែល​ត្រូវ​ដកហូត​ជា
​បន្ទាប់ មាន​កាមេរ៉ា​សុវត្ថិភាព​១​សម្រាប់ ទូរ​ទស្ស​ន៏ ២​គ្រឿង តុ​ឈើ និង​កៅអី ជាច្រើន​ទៀត​។​
​នៅ​ចុងក្រោយបង្អស់ ស្ថាប័ន​អយ្យការ និង​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ក៏បាន នាំខ្លួន​លោក សែ ម៉េង​ជា ប្រធាន​ផ្សារ​ខេត្ត និង​ភរិយា ទៅកាន់​ទីបញ្ជាការដ្ឋាន​កង​រាជា​អាវុធហត្ថ​ខេត្តស្ទឹងត្រែង ដើម្បី​ធ្វើការ​សាកសួរ ។ ហើយ​គេ​នៅ​ពុំទាន់​ដឹងថា មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​ត្រូវ​ចោទប្រកាន់ នឹងត្រូវ​កសាង​សំណុំរឿង បញ្ជូនបន្ត​ទៅកាន់
​សាលាដំបូង និង​អយ្យការ​ខេត្តស្ទឹងត្រែង នៅឡើយ​ទេ​? ។​
​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹងថា រយះពេល​កន្លងមក ផ្ទះ​ដែល​សមត្ថកិច្ច​អាវុធហត្ថ ចុះបង្ក្រាប​នេះ មាន​បើក​លេងបៀរ​ផែ ដោយ​១​សន្លឹក​ចាក់​ពី​១​ម៉ឺន​រហូតដល់​ទៅ​៥​ម៉ឺន​រៀល និង​លេងបៀរ​មួយ​ប្រភេទ ទៀត ដែល​គេ​ហៅថា ឡាក់​ស្កា ក្នុង​ម្នាក់​កាន់​១៣​សន្លឹក ហើយ​១​សន្លឹក​១​ម៉ឺន​រៀល អ្ន​ណា​លេង​នៅសល់ ១ សន្លឹក​សង​ទៅ​អ្នកឈ្នះ​១​ម៉ឺន​រៀល បើ
​សល់​១០​សន្លឹក​ត្រូវ​សង​ទៅ​អ្នកឈ្នះ​១០​ម៉ឺន​រៀល​ដែរ ។​
​សមត្ថកិច្ច​ដដែល​បញ្ជា​ក់ថា កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១២​កន្លងទៅ លំនៅឋាន​មួយកន្លែង ទៀត​របស់លោក​សែ ម៉េង​ជា នៅ​ចំណុច​ចំការ​ដូង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ធ្វើ ការឡោមព័ទ្ធ និង​ចាប់ខ្លួនបាន​មេ​ល្បែង​អាប៉ោង​ធំៗ​ប្រចាំខេត្ត​ចំនួន​៥​នាក់ ក្នុងនោះ​មាន​ទាំង​លោក​ប្រ ធាន​ផ្សារ​រូបនេះ​ផងដែរ ។​ជន
​ទាំង​៥​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ កាន់​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​២៦ ខែ ឆ្នាំ​ដដែល ហើយ​ត្រូវបាន​តុលាការខេត្ត កាត់ទោស​១​ឆ្នាំ និង​៣​ឆ្នាំ ត្រូវបាន​ព្យួរទោស លោក សែ ម៉េង​ជា ត្រូវបាន​ធានា​ឲ្យ​នៅក្រៅ​ឃុំ ។​
​សូម​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​តុលា​ចុង​ស​ប្តា​ហ៏​នេះ ជនសង្ស័យ​ម្នាក់​ឈ្មោះ​សុស យ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត បើក​ប្រតិបត្តិ​ការចុះ ឃាត់ខ្លួន នៅវេលា​ម៉ោងជាង​១២​យប់ ធ្វើឡើង​នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៧៨​ចាស់ ស្ថិត​ក្នុងភូមិ​ខ្សាច់​ថ្មី ឃុំ​តា​ឡា​ត ស្រុក​សេសា​ន ។​
​សមត្ថកិច្ច​នគរបាល​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​សុស យ៉ា ពីបទ​លួច ហើយ​ឈានទៅ​ដក ហូត​ម៉ូតូ​ឌ្រី​ម​សង់​សេ​១២៥​ពីរ​គ្រឿង ស៊េរី​ឆ្នាំ​២០១៣ និង​ម៉ូតូ​១​គ្រឿង​ទៀត​ប្រភេទ​យ៉ាម៉ាហា ពណ៌​ក្រហម លាយ​ខ្មៅ ជា​មធ្យោបាយ​បំរើ​ឲ្យ​ការធ្វើសកម្មភាព​លួច​របស់​ជនសង្ស័យ ។ ក្រោយ​ការចាប់ខ្លួន​ជ​នស​ង្ស័ យ​ត្រូវបាន​កសាង​សំណុំរឿង
បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ហើយ​ត្រូវបាន​សាលាដំបូង​ខេត្ត​សំ រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ពីបទ​លួច និង​រង់ចាំ​បើក​អង្កេត​ជា​ក្រោយ ៕ ដោយ​៖ ឡុង កាន់​សំនៀង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya