ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់ និង​របួសធ្ងន់៣នាក់

គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់ និង​របួសធ្ងន់៣នាក់

ខេត្តកំពង់ធំ៖ កាលពី​វេលា​ម៉ោង៩និង៤៥នាទី​យប់​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ លើផ្លូវ​លំ ត្រង់​ចំ​ណុ​ចំការកៅស៊ូ ភូមិ​ត្រពាំង​ទូក ឃុំ​បាក់ស្នា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ជនបង្ក​ជិះ​ដោយ​ម៉ូតូ​ម៉ាក សេ១០០ កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើក​ដោយ​ឈ្មោះ ដុំ សាន ភេទ​ប្រុស អាយុ៣៥ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ស្លាប់ ។ ជនរងគ្រោះ បាន​បើក​ម៉ូតូ​ទៅបុក​នឹង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ ឈ្មោះ​ឡុង ហៀក ភេទ​ប្រុស អាយុ23ឆ្នាំ រស់នៅ ភូមិ​តា​មិញ ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ រងរបួស​ធ្ងន់ និង​អ្នករួមដំណើ រ​ឈ្មោះ កុយ​រ៉ា ភេទ​ប្រុស អាយុ19ឆ្នាំ រស់នៅ​ភូមិ​ដោម ឃុំ​បាក់ស្នា ស្រុក​បារាយណ៍ រងរបួស​ធ្ងន់​ដូចគ្នា ។

ជនរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅ​ពេទ្យ​បង្អែក​បារាយណ៍​សន្ទុក ។ រីឯ​វត្ថុតាង​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​ដើម្បី​ដោះស្រាយ​ពេល​ក្រោយ ចំណែក​អ្នកស្លាប់​ត្រូវ​សាច់ញាតិ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ ៕

bun-1 bun-2-1 bun-3-1 bun-4-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya