ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ដោះលែង​លោក សឹម ចាន់​វាសនា ហៅ​ពេទ្យ​មឿ​ន ប្រធាន មណ្ឌល​សុខភាព​អូរ​គ្រៀង ឱ្យមាន​សេរីភាព ហេតុផល​មិនមាន​ភស្តុតាង

ដោះលែង​លោក សឹម ចាន់​វាសនា ហៅ​ពេទ្យ​មឿ​ន ប្រធាន មណ្ឌល​សុខភាព​អូរ​គ្រៀង ឱ្យមាន​សេរីភាព ហេតុផល​មិនមាន​ភស្តុតាង

ខេត្តក្រចេះ ៖ តំណាង​អយ្យការ​សាលាដំបូង​ខេត្ត ក្រចេះ​សម្រេច​ដោះលែង​ឱ្យមាន​សេរីភាព វិញ​ហើយ​កាលពី​រសៀល​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោម​ហេតុផល​មិនមាន​ភស្តុតាង​ដាក់បន្ទុក ។

ជាមួយនឹង​ការសម្រេច​ដោះលែង​លោក សឹម ចាន់​វាសនា ហៅ​ពេទ្យ​មឿ​ន ប្រធាន មណ្ឌល​សុខភាព​អូរ​គ្រៀង អាយុ៤៧ឆ្នាំ រស់នៅ​ឃុំ​អូរ គ្រៀង ស្រុក​សំបូរ​ឱ្យមាន សេរីភាព​វិញ​នេះ​ត្រូវបាន​លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត ឱ្យដឹងថា ការដោះលែង​នេះ​ដោយសារ​មិនមាន​ភស្តុតាង​ដាក់បន្ទុក​ដូច​ការចោទប្រកាន់ របស់​នារី​រងគ្រោះ​ជាដើម​បណ្តឹង​នោះទេ ។

ការដែល​ស្ត្រី​ជាដើម​បណ្តឹង​ប្តឹង​ប្រធាន​មណ្ឌល​សុខភាព​នេះ​គឺជា​ការយល់ច្រឡំ​នឹង​គ្នា ណាមួយ​ដើម បណ្តឹង​គាត់​បាន​ដក​ពាក្យបណ្តឹង​វិញ​ហើយ ការដោះលែង​នេះ​ក៏មាន​ធ្វើ​កិច្ចសន្យា​ជា មួយ​គ្នា​ដោយ​ឱ្យ​លោក​ប្រធាន​មណ្ឌល​សុខ ភាព​ឈប់​ប៉ះពាល់​ជាមួយ​គ្រួសារ​នារី​ជា ដើមបណ្តឹង ឈប់​គំរាមកំហែង មិនត្រូវ​ដើរ​បរិហារកេរ្តិ៍​លើ​នារី​រងគ្រោះ​និង​ក្រុមគ្រួសារ ឡើយ ។
ការណ៍​ដែល​នារី​រងគ្រោះ​ដាក់ពាក្យ បណ្តឹង​ប្តឹង​លោក​ប្រធាន​មណ្ឌល​សុខភាព​រូបនេះ​ក្រោយពី​លោក​ប្រធាន​មណ្ឌល​បាន បើករថយន្ត​សាមុយ​ពេទ្យ​បំ​បុក​នាង​ពេល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​មនុស្ស​ប្រុស​ម្នាក់​ផ្សេង ទៀត​កាលពី​យប់​ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៧ ដោយសារតែ​ភ្លើង​ប្រចណ្ឌ ព្រោះ នារី​រងគ្រោះ​ជា​ស្រី​កំណាន់​របស់គាត់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រោយពី​បើករថយន្ត​សាមុយ​បុក​ហើយ​នោះ​ប្រធាន​មណ្ឌល​សុខ ភាព​រូបនេះ​ក៏បាន​បង្ក​ហិង្សា​ធ្ងន់ធ្ងរ​ទៅលើ រូប​នារី​រង​គ្រោះជា​ស្រី​កំណាន់​ដោយ​វាយ​ធ្វើបាប​និង​ដោះយក​គ្រឿងអលង្ការ​ពី​ខ្លួន​នាង​ទៀត ។

ក្រោយពី​កើតហេតុ​នារី​រងគ្រោះ​បាន មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល ដោយបាន​ចោទប្រកាន់​ជាច្រើន​បទល្មើស ដោយ​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​មនុស្សឃាត មាន​លាក់ទុក​កាំភ្លើង​វែង​ខ្លី​ខុសច្បាប់ និង​បាន​បង្ក​ហិង្សា​មកលើ​រូបនាង​រួម​នឹង មិត្តភក្តិ។
ក្រោយពី​នារី​រងគ្រោះ​ដាក់ពាក្យ​បណ្តឹង​ហើយ​នោះ​ទីបំផុត​នគរបាល​សម្រេច​ចាប់ ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់លោក ធុច បញ្ចៈ​សន្តិភាព ព្រះរាជអាជ្ញារង​អម សាលាដំបូង​ខេត្ត​ដោយ​ចោទប្រកាន់​ពីបទ ប្លន់ ហើយ​នគរបាល​ក៏បាន​ចុះ​អនុវត្ត​ចាប់ខ្លួន​កាលពី​កាលពី​រសៀល​ថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៧នៅក្នុង​មណ្ឌល​សុខភាព​សុខភាព​អូរ​គ្រៀង​ដែលមាន​ទីតាំង​ស្ថិតនៅ ក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ។

លោក​ប្រធាន​មណ្ឌល សុខភាព​អូរ​គ្រៀង និង​នារី​រងគ្រោះ​ឈ្មោះ ម៉ុ​ច ស្រី​ដា អាយុ២២ឆ្នាំ រស់នៅ​ភូមិ-ឃុំ​ជា មួយ​គ្នា។ នាង ម៉ុ​ច ស្រី​ដា បាន​អះអាងថា នាង​ជា​អតីត​គូស្នេហ៍​កំណាន់ចិត្ត​របស់លោក​គ្រូ​ពេទ្យ​រូបនេះ​និង​ធ្លាប់មាន​ទំនាក់ ទំនង​ស្នេហា​ជាមួយគ្នា​មាន​រយៈពេល​ជាង៧ឆ្នាំ​មកហើយ។ ក្រោយមក​នាង​ក៏បាន​សុំ​បែក​គ្នា​ជាមួយនឹង​លោកគ្រូ​ពេទ្យ​រូបនេះ ក្នុងអំឡុងពេល​ប៉ុន្មាន​ថ្ងៃមុន​ថ្ងៃកើតហេតុ ដោយហេតុ​ផល​ថា​លោកគ្រូ​ពេទ្យ​នេះ​មាន​ប្រពន្ធ​កូន​ទើប​នាង​មិនអាច​រួមរស់​នៅ​ជា មួយ​គ្នា​បានយូរ​អង្វែង ។

នារី​រងគ្រោះ​បាន​បន្តថា ក្រោយពី​នាង សុំ​បែក​គ្នា​មក​លោកគ្រូ​ពេទ្យ​ម្នាក់នេះ​មិន​ព្រម​ឡើយ និង​បាន​គំរាម​សម្លាប់ចោល​មួយ ពូជ​ដោយ​សម្លាប់​ក្នុង១ឆ្នាំ​ម្នាក់​រហូតដល់ យប់​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ខណៈដែល​រូបនាង​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ជាមួយ​មិត្តភក្តិ​ប្រុស​ម្នាក់​លោកគ្រូ​ពេទ្យ​ម្នាក់នេះ​បានឃើញ ហើយ​បាន​បើករថយន្ត​សាមុយ​របស់ មណ្ឌល​សុខភាព​បុក​រូបនាង​បណ្តាល​ឲ្យ ដួល​និង​រងរបួស។ បន្ទាប់មក​លោកគ្រូ ពេទ្យ​ម្នាក់នេះ បាន​ចុះ​ពីលើ​រថយន្ត​សាមុយ មក​ទះកំផ្លៀង​មិត្តភក្តិ​របស់​នាង​ជាច្រើន ដៃ​និង​បាន​គំរាម​មិន​ឲ្យ​បុរស​រូបនោះ មក​ទាក់ទង​ជាមួយ​រូបនាង​ដែលជា​សង្សារ​របស់គេ​ព្រមទាំង​គំរាម​មិន​ឲ្យ​យក​រឿងនេះ​ទៅប្រាប់​គេឯង​ឲ្យ​ដឹង​នោះទេ ។
ក្រោយពី​ទះកំផ្លៀង​លើ​បុរស​រូបនោះ រួច​លោកគ្រូ​ពេទ្យ​រូបនេះ​ក៏បាន​វាយ​ទៅលើ​រូបនាង​និង​ចាប់​អូស​នាង​នៅលើ​ថ្នល់ ព្រមទាំង​បាន​ដោះយក​គ្រឿងអលង្ការ​មាន​ខ្សែដៃ និង​ខ្សែ.ក​ពីលើ​ខ្លួន​របស់​នាង​រួច​ក៏បាន ចាប់​អូស​នាង​ចូលក្នុង​រថយន្ត​សាមុយ ហើយ​បើក​យក​នាង​មក​ទម្លាក់ចោល​នៅខាងមុខ​ផ្ទះ៕

dw-6 dw-7 dw-8

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya