ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ផ្ទះ​ឈើ​មួយ​ខ្នង​ប្រក់​ស្បូវ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់​គ្មាន​សល់

ផ្ទះ​ឈើ​មួយ​ខ្នង​ប្រក់​ស្បូវ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់​គ្មាន​សល់

ខេត្តស្ទឹងត្រែង ៖ ហេតុការណ៍​នេះ​កើតឡើង​វេលា​ម៉ោង១និង៥៧នាទី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំណុច​ដុំ​តា​ចែម ភូមិ​កំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ម្ចាស់ផ្ទះ​នេះ ប្តី​ឈ្មោះ​សៀន ភា​ង អាយុ៥១ឆ្នាំ​មុខរបរ​កម្មករ ប្រពន្ធ​ឈ្មោះ​សន យ៉ាន​អាយុ៤០ឆ្នាំ​មានកូន​បួន​នាក់​ក្នុងបន្ទុក ប្រាំ​ទាំង​ក្នុង​ពោះ រស់នៅ​ចំណុចកើតហេតុ​ខាងលើ លោក​បន្តទៀតថា​ផ្ទះ​ឈើ​មួយ​ខ្នង​ប្រក់​ស្បូវ៤×៦ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ មកពីរ​ភ្លើង​ឆេះ​ព្រៃ​មាន​ផ្កាភ្លើង​ហើរ មក​ធ្លាក់​លើដំបូល​ទើប​បណ្តាល​ឆេះ​យ៉ាង​ស​ន្ធូ​សន្ធៅ ហើយ​ម្យ៉ាងវិញទៀត​ផ្ទះ​គាត់​ខាងលើនេះ​នៅ​ឆ្ងាយ​ពី​គេឯង អណ្តូងទឹក​ក៍​អត់​ទឹក​ក្នុង​ពាង​ក៍​គ្មាន​បច្ចុប្បន្ន​ទិញ​ទឹក​គេ​ប្រើ ទើប​មិន​អាចជួយ​ពន្លត់​បាន​ហើយ​ខ្យល់​គួច​ខ្លាំង​ទៀត នៅ​ឆ្ងាយ​ពី​ខេត្ត​ជាង៣០គីឡូ​រថយន្ត​អគ្គីភ័យ​មិនអាច​អន្តរាគមន៍​បាន​នោះទេ។

មុនពេល​កើតហេតុ​គាត់​អង្គុយ​លើផ្ទះ​ស្រាប់តែ ឃើញ​ភ្លើង​ឆេះ​លើដំបូល​យ៉ាង​ស​ន្ធូ​សន្ធៅ​បាន​នាំ​កូន​រត់​ចុះមក​ដី​បាន​ស្រែកហៅ​គេឯង​ឲ្យ​ជួយ បានត្រឹមតែ​ឈ​មើល​តែ​ប៉​ណ្ណោះ​មិនអាច​ជួយ​អ្វី​បាន​នោះទេ ក្នុង​មួយ​ព​ព្រឹ​ច​ភ្នែក​អស់​សម្ភារ:ប្រើប្រាស់​នឹង​សំលៀក បំពាក់​នឹង​លុយ៣០ម៉ី​ន ទុក​បង់​ធនាគា​រួមទាំង​ឈើ​គ្រឿងផ្ទះ​មួយគ្រឿង​ទៀត​ត្រៀម​លើក សរុប​ជាង៤លាន​រៀល​ហើយកូនតូចៗក្នុងបន្ទុក​ទៀត គាត់​សំណូមពរ​ដល់​ក្រសួង​មន្ទី​ពាក់​ព​ន្ធ័ អាជ្ញាធរ​នឹង​កាកបាទក្រហម​សបុរ​សធ​ម៍ ជួយ​ដល់​គាត់​ផង​បច្ចុប្បន្ននេះ​គ្មានអ្វី​សេះសល់​ទៀត​ទេ ៕IMG_1069 IMG_1070 IMG_1072 IMG_1074

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya