ភ្នំពេញ ៖កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ តុលា ២០១៣ នៅអគារកំពុងសាងសង់មានកម្ពស់៤ជាន់ ស្ថិតនៅតាមផ្លូវលេខ១៦៩ មុខវិទ្យាល័យបាក់ទូក សង្កាត់វាលវង់ ខណ្ឌ៧មករា។ ជនសង្ស័យម្នាក់ឡើងតាមរន្ទាផ្លោះចូលទៅសំងំក្នុងអគារកំពុងសាងសង់ ប៉ុនប៉ងលួចរបស់របរនៅក្នុងការដ្ឋាននោះ តែត្រូវបានសន្តិសុខឃើញទាន់ ក៏ទូរស័ព្ទប្រាប់មេការសំណង់ប្តឹងសមត្ថកិច្ចចុះទៅឡោមព័ទ្ធ ចាប់បានភ្លាម ។
តាមប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះប៉ា សាម៉េត អាយុ៣០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រីញ័រ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ៕