ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ទំនាស់​ព្រំដី​បង្ក​ជា​ហិង្សា​លោកតា​អាយុ៦៤ឆ្នាំ ទាញ​ដំបង​វាយ​លោកយាយ៦៤ឆ្នាំ ជា​អ្នកជិតខាង​របួស​បែក​ក្បាល​ដេរ៨ថ្នេរ សមត្ថកិច្ច​ឃាត់ខ្លួន

ទំនាស់​ព្រំដី​បង្ក​ជា​ហិង្សា​លោកតា​អាយុ៦៤ឆ្នាំ ទាញ​ដំបង​វាយ​លោកយាយ៦៤ឆ្នាំ ជា​អ្នកជិតខាង​របួស​បែក​ក្បាល​ដេរ៨ថ្នេរ សមត្ថកិច្ច​ឃាត់ខ្លួន

ស្រុក​កោះធំ ៖ នៅ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ វេលា​ម៉ោង ១៧ និង៣០នាទី នៅ​ចំណុច​ព្រំដី​ផ្ទះ​របស់​ឈ្មោះ ទ្រី ស្រ៊ា​ន ភូមិ​ដើម​ពោធិ៍ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះ ចំនួន ០១នាក់​ឈ្មោះ ទ្រី ស្រ៊ា​ន ភេទ​ស្រី អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​ជ្រោយ តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​រងរបួស​ត្រង់​ចំហៀង​ក្បាល​ផ្នែក​ខាងឆ្វេង ដេរ​ចំនួន ០៨ថ្នេរ ។ ជនសង្ស័យ ចំនួន ០១នាក់៖ ឈ្មោះ នួន នាង ភេទ​ប្រុស អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (ឃាត់ខ្លួន) ។ សម្ភារៈ​វត្ថុតាង​ចាប់យក ៖ដំបង​ឈើ​ជ្រុង​ចំនួន ០១កំណាត់ ប្រវែង៧៤ស.ម ។

សភាព​នៃ​រឿង​ហេ​ត ជនរងគ្រោះ និង​ជនសង្ស័យ គឺជា​អ្នកជិតខាង​មានផ្ទះ​នៅជាប់​របង​គ្នា ។ រយៈកាល​កន្លងមក​អ្នក​ទាំងពីរ​ធ្លាប់​មានទំនាស់​ពាក្យសម្ដី​និង​គ្នាជារឿយៗយូរ​ឆ្នាំ​មកហើយ ដែល​ផ្ដើមចេញពី​បញ្ហា​ព្រំដី ។លុះ​នៅ​ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៧ វេលា​ម៉ោង ១៧ និង ៣០នាទី បន្ទាប់ពី​ជនសង្ស័យ​ត្រលប់​ពី​ចម្ការ​មកដល់​ផ្ទះ​វិញ ពេលនោះ​ជនរងគ្រោះ​ដែល​ស្ថិតក្នុង​សភាព​ស្រវឹងស្រា បាន​ស្រែក​ឡូឡា​ដៀមដាម​ទៅលើ​ជនរងគ្រោះ រួច​ក៏បាន​ទាក់​ពាក្យសម្ដី​គ្នា​ឡើង​ធ្វើអោយ​ជនសង្ស័យ​ទប់​កំហឹង​ពុំបាន ក៏បាន​ទាញយក​ដំបង​ឈើ​ជ្រុង ០១កំណាត់​វាយ​ទៅលើ​ជនរងគ្រោះ បណ្ដាលអោយ​បែកក្បាល​ហូរឈាម​តែម្ដង ។ ភ្លាមនោះ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំយកទៅ​ព្យាបាល និង​រាយការណ៍​មក​នគរបាល​ប៉ុស្ដិ៍​ជ្រោយ​តាកែវ​តែម្ដង ។ ក្រោយពី​ទទួលបាន​បណ្ដឹង​ភ្លាម នគរបាល​ប៉ុស្ដិ៍​បាន​ចុះមក​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​តែម្ដង ។នៅ​ចំពោះ មុខ​សមត្ថកិច្ច​ជនសង្ស័យ នួន នាង បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​ដំបង​ឈើ​ជ្រុង​វាយ​ទៅលើ​ឈ្មោះ ទ្រី ស្រ៊ាង ចំនួន ០១ដំបង បណ្ដាលអោយ​បែកក្បាល​ប្រាកដ​មែន ។
បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​កោះធំ ដើម្បី​សាកសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី៕

16425834_1825806011026889_747247948459693032_n 16425964_1825806021026888_3161283614698246499_n 16426237_1825806031026887_1253611366407648883_n 16508582_1825805981026892_1841270376291663766_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya