ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឡានក្រុង​បុក​គោយន្ត បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួស​បាក់ជើង​ម្នាក់

ឡានក្រុង​បុក​គោយន្ត បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួស​បាក់ជើង​ម្នាក់

ខេត្តស្វាយរៀង ៖ ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង៥និង៣០នាទី​ល្ងាច ថ្ងៃទី៦កុម្ភៈ ២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ១ ចំណុច​ខាងលិច​ខ្លោងទ្វារវត្ត​ធ្លក ស្ថិតនៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត។ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្ត​ទេសចរណ៍៤៥កៅអី បុក​ជាមួយ​គោយន្ត​ដឹក​ដើម​ប្រេងខ្យល់​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​គោយន្ត​ស្លាប់ភ្លាមៗនៅលើ​គោយន្ត រីឯ​រថយន្តក្រុង​រេ​ចង្កូត​បើក​បុក​ម៉ូតូ​ពីរ​នាក់​ប្តី​ប្រពន្ធ​កំពុង​ឈប់​ចាក់​សាំង​ខាងមុខ​តូប​លក់​កាហ្វេ​បណ្តាល​ឲ្យ​រងរបួស​បាក់ជើង​ម្ខាង និង​ជ្រុល​ចូលក្នុង​ហាង​លក់​កាហ្វេ​បុក​រះ​ធ្វើ​ឲ្យ​ភ្ញៀវ​កំពុង​អង្គុយ​ក្នុង​ហាង​កាហ្វេ​រត់​ប្រាស​អាយុ​ភ័យ​ស្លន់ស្លោ។

មុនពេល​កើតហេតុ គេ​ឃើញ បុរស​ម្នាក់​បើកបរ​គោយន្ត​ដឹក​ដើម​ប្រេងខ្យល់​ពី​ទិសខាងកើត​ទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ចូល​ទ្រូង​ថ្នល់​ស្របពេលនោះ​ក៏មាន​រថយន្តក្រុង​មួយគ្រឿង​ប្រភេទ​ទេសចរណ៍៤៥កៅអី ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ក្រហម បើកបរ​បញ្ច្រាសទិស​គ្នា​ពី​លិច​មក​កើត​ក៏​បុក​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​បុរស​អ្នកបើកបរ​គោយន្ត​ស្លាប់ភ្លាមៗនៅលើ​គោយន្ត​គួរ​ឲ្យ​រន្ធត់។

បន្ទាប់មក​រថយន្ត​បង្ក រេ​ចង្កូត​ទៅបុក​ម៉ូតូ​ជនរងគ្រោះ២នាក់​ប្តី​ប្រពន្ធ​ដែល​កំពុង​ឈប់​ចាក់​សាំង​នៅខាងមុខ​ផ្ទះ​លក់​កាហ្វេ​បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ រងរបួស​បាក់ជើង​ម្ខាង រីឯ​បុរស​ជា​ប្តី​គេចផុត រថយន្ត​ក៏​ជ្រុល​ចង្កូត​បុក​ចូលក្នុង​ផ្ទះ​លក់​កាហ្វេ​បុក​រះ បណ្តាល​ឲ្យ​ភ្ញៀវ​ភិតភ័យ​រត់​ប្រាស​អាយុ។ បន្ទាប់មក​សមត្ថកិច្ច​បញ្ជូន​ស្ត្រី​រងគ្រោះ​មកកាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ ៕

07bc57bd-b390-423b-bc0c-9df442ae5d8a d66b730a-206e-4dd7-8d6a-3137b57c5b3f dbc9015f-f93d-4acf-868f-cc81b474552f e9ea7605-9081-4ec4-bef5-5b5887357351

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya