ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​នឹង​បញ្ជូន​ជនសង្ស័យ​ទាំង១៣នាក់ ទៅ​អយ្យការ

ប៉ូលិស​នឹង​បញ្ជូន​ជនសង្ស័យ​ទាំង១៣នាក់ ទៅ​អយ្យការ

កំពត៖ អ្នកគាំទ្រ​បក្ស​LDP ទាំង១៣នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្នុង​ខេត្តកំពត ។

ទាក់ទង​នឹង​រឿង​ជម្លោះដីធ្លី​ក្នុង​ខេត្តកំពត នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មន្ត្រីនគរបាល​យុត្តិធម៌ នឹង​ប​ញ្ចូ​ន​ជនសង្ស័យ​ទាំង១៣នាក់ ទៅ​អយ្យការ​ម៉ោង២រសៀល​នេះ។ នេះ​បើតាម​លោក ខាន់ សុផល ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពត ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​នៅមុននេះ​បន្តិច។ ចំណែក​លោក ខឹម វាសនា ប្រធាន​បក្ស LDP បាន​ទម្លាយ​ឲ្យ​ដឹងថា ម្តុំ​ដី​ជម្លោះ​នោះ គឺមាន​ដី​របស់​មន្ត្រីជាន់ខ្ពស់រ​បស់​ក្រសួងមហាផ្ទៃ។

បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​សាកសួរ​អស់​រយៈ២ថ្ងៃ​មកនេះ លោក ខាន់ សុផល ព្រះរាជអាជ្ញារង ខេត្តកំពត បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង១៣នាក់​នោះ នឹងត្រូវ​មន្ត្រីនគរបាល​យុត្តិធម៌​បញ្ជូនទៅ​អយ្យការ​សាលាដំបូង​ខេត្តកំពត នៅ​រសៀល​ម៉ោង២នេះ ដើម្បី​កសាង​សំណុំរឿង​និង​បន្ត​នី​តី​វិធី​ស៊ើបសួរ។ ពួកគេ​ទាំង១៣នាក់​ជា​អ្នកគាំទ្រ​បក្ស LDP  ត្រូវ​ចាប់ខ្លួន កាលពី២ថ្ងៃមុន ក្នុងភូមិ​តេ​ជោ​ក្បាលដំរី ដោយ​គ្មាន​ដីកា ព្រោះ​លោក ខាន់ សុផល អះអាងថា ជា​បទល្មើស​ជាក់ស្តែង។

ប្រធាន​បក្ស LDP លោក ខឹម វាសនា បានធ្វើ​សន្និសីទកាសែត​កាលពី​ព្រឹក​មិញ នៅតែ​អះអាងថា សមាជិក​បក្ស​ទាំង១៣នាក់​នោះ គឺ​មិនបាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ទេ ដ្បិត​អ្នកខ្លះ​គ្រាន់តែ​ឈរ​មើល​ក៏​ចាប់​ដែរ ហើយ​ដើរ​តាម​ចាប់​ដល់​ក្នុងផ្ទះ​ទៅទៀត។

តាម​លោក ខឹម វាសនា, រឿង​ទំនាស់​ដីធ្លី​នេះ គឺ​ស្មុកស្មាញ​ណាស់ ព្រោះ​វា​ជាប់​ពាក់ព័ន្ធ​នឹង​ឈ្មួញ មន្ត្រី​មានអំណាច និង​អាជ្ញាធរ។ ប្រមុខ​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ LDP បានសម្រេច​ចិត្ត​ទម្លាយ​ដំណឹង​ថា លោក​ក៏មាន​ដី​កន្លះ​ហិកតា មាន​ប្លង់រឹង ប្លង់​កម្មសិទ្ធិ​រួចហើយ នៅ​ជិត​ដី​លោក លី គឹមហុង ដែលមាន​កំពុងមាន​ទំនាស់​នោះដែរ។ ចំណែក​លោក លី គឹម ហុង គឺមាន​ដី​ប្រមាណ​ជិត២០ហិកតា រួមទាំង​របស់​អ្នកគាំទ្រ​ផ្សេងទៀត។

លើសពីនេះ លោក ខឹម វាសនា បញ្ជាក់ទៀតថា ដី​ម្ខាង​ទៀត​នៅ​ជិត ជាប់​ដី​លោក លី គឹមហុង​នោះ គឺជា​ដី​របស់លោក ខៀវ សុភ័គ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ។

ក៏ប៉ុន្តែ លោក ខៀវ សុភ័គ បាន​ឆ្លើយ​ប្រាប់​វិទ្យុ​បារាំង​បែប​ផ្សេង​ថា គ្រួសារ​បងប្អូន​របស់​លោក ពិតជា​មាន​ដី​នៅ​ម្តុំ​នោះ​ពិតមែន។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បញ្ជាក់ថា ឲ្យ​តែ​គេ​មាន​លុយ និង​ទិញ​ស្របច្បាប់ គឺ​គ្មាន​ខុស​ទាស់​អ្វី​ទេ។ ដូច្នេះ មិនគួរ​អូស​រឿងនេះ​ឲ្យ​ចូលក្នុង​ទំនាស់​ជាមួយគ្នា​នោះឡើយ។

ទោះយ៉ាងណា​ក៏ដោយ ប្រមុខ​បក្ស LDP លោក ខឹម វាសនា បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ស​ន្នី​សីទ​កាសែត​ថា ក្រុម​របស់លោក គឺ​នឹង​ទៅ​បោះជំរុំ​លើដី​របស់ខ្លួន​ដែល​នៅ​ម្តុំ​ជិត​កន្លែង​ទំនាស់ នៅ​ថ្ងៃស្អែក​នេះ តែម្តង ដើម្បី​តាមដាន​ស្ថានការណ៍។ លោក​ថា បើ​លោតែ​សមត្ថកិច្ច​ចាប់ខ្លួន​លោក​ទៀត លោក​ក៏​ស្ម​គ្រ​ចិត្ត​ដែរ ព្រោះ​លោក​ពិតជា​ចង់​បកអាក្រាត​ទង្វើ​អយុត្តិធម៌​របស់​រដ្ឋបាល​ខេត្តកំពត ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ និង​អ្នកមានអំណាច ដើម្បី​កាត់​ដី​សង្គមកិច្ច​និង​ដី​របស់​ពលរដ្ឋ​យកទៅលក់។

លោក ខឹម វាសនា ពន្យល់​អ្នកកាសែត​នៅ​ទីបំផុត​ថា រឿងនេះ មិនមែនជា​រឿង​នយោបាយ ដែល​បក្ស​កាន់អំណាច​របស់លោក ហ៊ុន សែន ចង់​ធ្វើទុក្ខ​បុ​ម្នេញ​ចំពោះ​បក្ស​រូប​សញ្ញា​ជួង​នោះទេ ក៏ប៉ុន្តែ​រឿងនេះ គឺជា​រឿង​ទំនាស់​ដីធ្លី​ធម្មតា ដែល​កើត​ពី​ក្រុម​អាជ្ញាធរខេត្ត​ដែល​ខិលខូច​មួយចំនួន តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ពី​ម្សិលមិញ អភិបាល​ខេត្តកំពត បាន​សរសេរ​លិខិត​ស្នើសុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​មន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ខាងលើនេះ។ ក៏ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុ​ភ័​ក្រ ប្រាប់​នៅ​ព្រឹក​នេះ​ថា លោក​មិនទាន់​បានទទួល​លិខិត​នោះ​នៅឡើយ​ទេ៕

16388438_1795157630808438_7364835360576442362_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya