ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំខេត្ត​ព្រៃវែង ម្នាក់ ករណី ហែក​ដំបូលផ្ទះ​ប៉ង​លួច​លុយ​ចំណងដៃ

មើលមុខ​អ្នក​ប្រចាំខេត្ត​ព្រៃវែង ម្នាក់ ករណី ហែក​ដំបូលផ្ទះ​ប៉ង​លួច​លុយ​ចំណងដៃ

ខេត្តព្រៃវែង ៖ ហេតុការណ៍​នេះ កើតឡើង​កាលពី​យប់ ថ្ងៃទី5ឈានចូល​ព្រឹក ថ្ងៃទី6ខែ02ឆ្នាំ2017 វេលា​ម៉ោង12នឹង58នាទី នៅ​ចំណុច​ម្ចាស់ផ្ទះ ឈ្មោះ​ធួន ឃី ភេទ​ប្រុស អាយុ45ឆ្នាំ ស្ថិតក្នុង ភូមិ​នឹង​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង​ខេ​ត្រ ព្រៃវែង។

ជនសង្ស័យ ដែលជា​ចោរលួច​គាស់​ដំបូលផ្ទះ ឈ្មោះ ហ៊ី វា​រី ភេទ​ប្រុស អាយុ24ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​លោក​បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ គឺ​ជន​ស​ង្ស​យ័ បាន​ទៅ​គាស់​ដំបូលផ្ទះ របស់​ជនរងគ្រោះ ដោយ​ឡើង​តាម​របង ខណៈពេលដែល​ម្ចាស់ផ្ទះ នឹង​ក្រុមគ្រួសារ បងប្អូន​កំពុង​ហូបចុក​ជុំគ្នា នៅខាងមុខ​ផ្ទះ ។

ដោយ​សំណាងអាក្រក់​របស់លោក​ចោរ នៅពេលដែល​គាស់​ដំបូលផ្ទះ​រួចហើយនោះ ស្រាប់តែ​បាក់​ដំបូល ធ្លាក់​មកក្រោម លឺសូរ​ប្រាវ ពេលនោះ​ម្ចាស់ផ្ទះ នឹង​បងប្អូន​បាននាំគ្នា​ទៅ​មើល ក៏​ឃើញ​ជនសង្ស័យ ខាងលើ បន្ទាប់មក​ពួកគាត់ បាន​ចាក់សោរ​ពី​ខាងក្រៅ រួច​រាយការណ៍​ឲ្យ​សមត្ថកិច្ច ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រៃ​ព្នៅ ហើយ​សមត្ថកិច្ច បាន​ចុះទៅ​ឡោម​ព​ទ្ធ័ ចាប់​វ៉ៃខ្នោះ​បានភ្លាមៗ ៕

27f2f980-5ad9-42cb-8fd5-6836ec728803 81c1b185-3856-4021-b821-fe6a4acf774e ecce4619-a660-45c7-b658-bdd599ce6513

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya