ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជួយ​មើលមុខ​ទាំងអស់គ្នា ប្រចាំ​នៅ​ភ្នំពេញ ៣នាក់ ករណី លួច​ផើងផ្កា

ជួយ​មើលមុខ​ទាំងអស់គ្នា ប្រចាំ​នៅ​ភ្នំពេញ ៣នាក់ ករណី លួច​ផើងផ្កា

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង៣ទៀបភ្លឺ​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពី​បុរស៣នាក់​នោះ​នាំគ្នា​លួច​ផើងផ្កា​អស់៥ផើង​ដែល​គេ​ដាក់​ដាំ​លំអ​មុខផ្ទះ​នៅ​ម្តុំ​ផ្សារ​សុ​វណ្ណា ។

ជនសង្ស័យ​ទាំង៣នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​មាន ១-ឈ្មោះ ម៉ក់ យុទ្ធ អាយុ ៣៧ឆ្នាំ, ២-ឈ្មោះ ឯក សុធា អាយុ២៥ឆ្នាំ និង ៣-ឈ្មោះ ណុប តុង​យ៉ា​ប៊ី អាយុ២៥ឆ្នាំ ពួកគេ​សុទ្ធ​តែមាន​មុខរបរ​រើស​អេតចាយ និង​មាន​ទីលំនៅ​មិន​ពិតប្រាកដ​ដូចគ្នា ។

មុនពេល​កើតហេតុ ជនសង្ស័យ​ទាំង៣នាក់​ដែលមាន​មធ្យោបាយ​រ៉ឺម៉ក​ម៉ូតូ១គ្រឿង​នាំគ្នា​ដើរ​រើស​អេតចាយ​ជាធម្មតា ហើយក៏​បាននាំគ្នា​លួច​ផើងផ្កា​ចំនួន៥ផើង​ពីមុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ម្នាក់​នៅក្បែរ​ផ្សារ​សុ​វណ្ណា ។ ក្រោយពេល​ដឹងថា​បាត់​ផើងផ្កា​មុខផ្ទះ​អស់រលីង​គ្មាន​សល់ ម្ចាស់ផ្ទះ​បាន​ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​ទំនប់ទឹក​ឲ្យ​ជួយ​ស្វែងរក​ទាំងយប់ ហើយ​កម្លាំង​របស់លោក​ក៏បាន​ធ្វើកា​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​ជនសង្ស័យ​ទាំង៣នាក់​បានជា​បន្តបន្ទាប់​ផងដែរ តែ​ផើងផ្កា​ទាំង៥ផើង​នោះ ត្រូវបាន​ពួកគេ​យកទៅលក់ និង​យកលុយ​ចាយ​អស់រលីង​ទៅហើយ ៕

8d95e10a-bdf7-4e1a-9b67-34a98462a0c6 ae912b1e-07fe-4ff2-b65a-58cb540a4905 e9842aba-66f1-4e85-b910-3f30cd1ed360

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya