ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ម្នាក់ ករណី​ចោរលួច​កាច់ ក ម៉ូតូ

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ម្នាក់ ករណី​ចោរលួច​កាច់ ក ម៉ូតូ

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ដែល​ចាប់ខ្លួន ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ដ​កណ្ដាល នៅ​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។ បុរស​ម្នាក់​ទើបនឹង​ទិញ​ម៉ូតូ​ស៊េរី​ទំនើប​បាន​ថ្មីថ្មោង​ជិះ​យកទៅ​មើល​ចម្ការ​ឈូក ក៏​ត្រូវបាន​ក្រុមចោរ​ធ្វើ​សកម្មភាព​កាច់.ក​យក តែ​មិនបាន​សម្រេច ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ម្នាក់ ខណៈដែល​ម្នាក់ទៀត​រត់គេចខ្លួន ។

ករណី​លួច​កាច់.ក​ម៉ូតូ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង៤និង១០នាទី​រសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុច​ពោធិ៍៤ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​កូវ ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល ។

ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​ឈ្មោះ ស្រ៊ុន បូ​រ៉ី ហៅ​តា​ល់ ភេទ​ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល ។ ចំណែកឯ​បក្ខពួក​ម្នាក់​ទៀត​ដែល​រត់គេចខ្លួន​ឈ្មោះ ម៉ាប់ ភេទ​ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​សង្កាត់​ស្រះចក ខ័​ណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បន្ដថា ជនរងគ្រោះ​ឈ្មោះ ណាំ ណន ភេទ​ប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​តា​ជោ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១៧ គ្មាន​ស្លាក​លេខ ៕

Kandal-1-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya