ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ បានចុះទៅឆែកឆេរ នៅវត្តសំបួរ ដោយឃាត់ ព្រះសង្ឃ ជាប់ពាក់ព័ន្ធ សកម្មភាព ចែកចាយ គ្រឿងញៀន ។
ការការចុះឆែកឆេរ នៅវត្តសំបួរស្ថិតនៅខណ្ឌដង្កោ បានធ្វើឡើងក្រោយ ពីសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ មួយចំនួន ពីសកម្មភាព ចែកចាយគ្រឿងញៀន ហើយជនសង្ស័យទាំងនេះ បានបង្ហាញថា មានព្រះសង្ឃនៅវត្តសំបួរ ចែកចាយគ្រឿងញៀនផងដែរ ពេលនោះ កម្លាំងសមត្ថកិច្ច បានសុំយោបល់ពីលោកស្នងការ ជួន សុវណ្ណ និង
ស្នងការរង ប៉ែន រ័ត្ន និងដឹកនាំដោយមន្ត្រី តុលាការចុះទៅឆែកឆេរតែម្តង។
មន្ត្រីនគរបាលមួយរួប បានថ្លែងឲ្យដឹងថា ព្រះសង្ឃចំនួន២អង្គ និងកូនសិស្សលោកម្នាក់ ត្រូវចាប់ខ្លួន ។
ជាមួយគ្នានេះ សមត្ថកិច្ច ក្រៅពីរកឃើញគ្រឿងញៀនមួយចំនួន សមត្ថកិច្ច បានរកឃើញសម្ភារៈប្រើប្រាស់គ្រឿងញៀន និងរឹបអូសកុំព្យួរទ័រដែលរឿងអាសអាភាសទៀតផង៕
» Breaking News, ព័ត៌មានជាតិ » ប៉ូលិសចុះឆែកឆេរវត្តសំបួរ ឃាត់ព្រះសង្ឃជាប់ពាក់ព័ន្ធគ្រឿងញៀន