ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​ហើយ ករណី​អ្នក​បើកឡាន​ដឹក​ស៊ីម៉ង់ត៍​ក្រុមហ៊ុន​ខេ​ស៊ី​មិន ប៉ុនប៉ង​ចាក់​សម្លាប់​ស្ត្រី​ម្នាក់

កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​ហើយ ករណី​អ្នក​បើកឡាន​ដឹក​ស៊ីម៉ង់ត៍​ក្រុមហ៊ុន​ខេ​ស៊ី​មិន ប៉ុនប៉ង​ចាក់​សម្លាប់​ស្ត្រី​ម្នាក់

(ភ្នំពេញ)៖ នៅ​យប់​ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ រំលង​អា​ធ្រា​ត្រ បុរស​ជា​អ្នកបើកបរ​រថយន្ត​ដឹក​ស៊ីម៉ង់​ត៍របស់​ក្រុមហ៊ុន​ខេ​ស៊ី​មិន​ម្នាក់ ដែល​បានធ្វើ​ទារុណកម្ម​វាយ​ធ្វើបាប និង​ប៉ុនប៉ង​ចាក់​សម្លាប់​ស្ត្រី​ម្នាក់​ជា​អ្នក​ក្បែរ​ខាង​គ្នា នៅ​ថ្ងៃ​ម្សិល​ម៉ិ​ញ​នោះ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ចាប់ខ្លួនបាន​ហើយ ខណៈ​វិលត្រឡប់​ទៅផ្ទះ​វិញ បន្ទាប់ពី​ព្យាយាម​រត់គេចខ្លួន​បាត់ បាន​រយៈពេល១២ម៉ោង។

ស្ត្រី​រងគ្រោះ​មានឈ្មោះ អ៊ឹម ស្រី​ម៉ៅ អាយុ៣០ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ស្រងែ ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ សព្វថ្ងៃ​ស្នាក់នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បុរស​ឈ្មោះ ឆេង លី ជា​អ្នកបើកបរ​រថយន្តរ​បស់​ក្រុមហ៊ុន​ខេ​ស៊ី​មិន ស្នាក់នៅ​បន្ទប់​ផ្ទះជួល​ក្បែរ​គ្នា យក​កូនកាំបិត​ប៉ង​ចាក់​សម្លាប់​ដោយ​មិនដឹង​មូលហេតុ នៅ​ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ តែ​មិនបាន​ដូច​ចិត្ត ព្រោះ​ត្រូវ​អ្នកជិតខាងរ​ត់ទៅ​ជួយ​ទាន់ ថែមទាំង​គម្រាម​តាម​សម្លាប់​ឲ្យ​បាន​ទៀត។

ស្ត្រី​រងគ្រោះ​បាន​និយាយថា ខ្លួន​និង​ជនបង្ក​ខាងលើ​ជា​អ្នក​ក្បែរ​ខាង​គ្នា ហើយ​មិនដែល​មានទំនាស់​នឹង​គ្នា​ទាល់តែសោះ ប៉ុន្តែ​មិនដឹងថា​ជន​នោះ​ខឹង ឬ​មាន​គំនុំ​អ្វី​ជាមួយ​ខ្លួន​តាំងពី​ពេលណា​មក​ទេ ទើបបានជា​វាយ​ធ្វើបាប និង​ប៉ង​សម្លាប់ខ្លួន​បែបនេះ។

នៅ​មុនពេល​កើតហេតុ ខ្លួន​បាន​បោស​សម្អាតផ្ទះ ស្រាប់តែ​ជន​នោះ​ស្រែក​ឡូឡា​ដាក់​នាង ហើយ​បាន​ទាញ​អំបោស មក​វាយ​លើ​រូបនាង​ទាំង​កម្រោល​ដោយ​មិនដឹង​មូលហេតុ បន្ទាប់មក​ជន​នោះ បាន​ទាញយក​កូនកាំបិត​ប៉ង​ចាក់​សម្លាប់​នាង​ទៀត ប៉ុន្តែ​បាន​អ្នកជិតខាង​ជួយ​ទាន់។

ក្រោយពី​មានការ​ភ្ញាក់ផ្អើល ជនបង្ក​បាន​បើករថយន្ត ម៉ា​កវី​ហ្គោ គេចខ្លួនបាត់ ព្រមទាំង​បាន​គម្រាម​តាម​ទូរស័ព្ទ​ថា ទោះ​នាង​ទៅដល់​ទីណា ក៏​តាម​សម្លាប់​នាង​ចោល​ដែរ និង​គម្រាមថា​នឹងដាក់​ពាក្យ​ប្ដឹង​នាង​ទៀតផង។

ក្រោយពេល​ទទួលរង​ទារុណកម្ម និង​ការប៉ុនប៉ង​ចាក់​សម្លាប់ ពី​សំណាក់​ជនដៃដល់​ខាងលើ​រួចមក ស្ដ្រី​រងគ្រោះ បាន​ទូរស័ព្ទ​សុំ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ ហើយ​កម្លាំង​នគរបាល​ក៏បាន​ចុះទៅភ្លាម។ លុះដល់​វេលាយប់​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ដដែល​នោះ ទើប​កម្លាំង​នគរបាល ឃាត់ខ្លួន​ជនបង្ក​បាន​ក្នុងផ្ទះ​តែម្ដង ៕

fn-2017-02-05-14-27-05-0 fn-2017-02-05-14-27-06-2 fn-2017-02-05-14-27-18-0 fn-2017-02-06-11-33-17-0 fn-2017-02-06-11-33-17-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya