ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ទីតាំង​បញ្ជល់មាន់​មួយកន្លែង ដកហូត​សម្ភារ និង​ម៉ូតូ៦គ្រឿង

ប៉ូលិស​បង្ក្រាប​ទីតាំង​បញ្ជល់មាន់​មួយកន្លែង ដកហូត​សម្ភារ និង​ម៉ូតូ៦គ្រឿង

(ក្រចេះ)៖ នៅវេលា​ម៉ោង១១និង៣០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ​ខាងក្រោយ ភូមិ​សំបុក ឃុំ​បុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ។ ការចុះ​បង្ក្រាប ទីតាំង​បញ្ជល់មាន់​ខាងលើនេះ បានធ្វើ​ឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត។

ពេល​ចុះបង្ក្រាប​នោះ​កម្លាំង​នគរបាល​របស់លោក បាន​ដកហូត​ទ្រុង​ក្រុងមាន់​ចំនួន៨ ជញ្ជីង​ថ្លឹង​មាន់​ចំនួន១ កន្ទ្រោក​ដាក់​ចំនួន១ ម៉ូតូ​ចំនួន៦គ្រឿង និង​សម្ភារ​យកទៅ​ដុតចោល​នៅ​និង​កន្លែង​តែម្តង។

សូមបញ្ជាក់ថា ទីតាំង​បញ្ជល់មាន់​ខាងលើនេះ ស្ថិតនៅ​កណ្តាល​ព្រៃ​ដែល​ពិបាកធ្វើ​ដំណើរ​ទៅដល់ ហើយ​សម្រាប់​សម្ភារ​ទាំង​នេះ ត្រូវបាន​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដើម្បី​ចាត់ការ​បន្តទៀត៕

fn-2017-02-06-13-41-57-0 fn-2017-02-06-13-42-02-0 fn-2017-02-06-13-42-02-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya