ភ្នំពេញ ៖ កាលពីវេលាម៉ោង១២ និង១០នាទីអធ្រាត្រឈានចូលថ្ងៃទី៨ តុលា ២០១៣ នៅហាងខារ៉ាអូខេមួយកន្លែងស្ថិតនៅតាមផ្លូវលេខ២០០៨ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវមិត្តភក្តិបែកគ្នាយូរហើយ ទូរស័ព្ទហៅទៅផឹកស៊ីច្រៀងខារ៉ាអូខេ និងដាក់ថ្នាំសណ្តំក្នុងបន្ទប់ទឹកលួចយកម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៨ឡើងតែម២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១B០២៤៩ យកទៅបាត់ដោយសុវត្ថិភាព ។
បុរសដែលត្រូវមិត្តភក្តិដាក់ថ្នាំសណ្តំឈ្មោះ កែវ ផេត អាយុ២៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិរលួស ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យជាមិត្តភក្តិដែលធ្លាប់ធ្វើការសំណង់ ជាមួយគ្នា ហើយបែកគ្នាយូរមកហើយនោះបានត្រឡប់មកពីខេត្តព្រះសីហនុ ហើយទូរស័ព្ទហៅជនរងគ្រោះទៅផឹកស៊ីនៅហាងមួយកន្លែងជិតស្តុប ផ្សារដីហុយមានគ្នាទាំងអស់៤នាក់។ លុះពេលផឹកស៊ីស្រវឹងហើយជនសង្ស័យបានធានាចេញលុយនាំទៅច្រៀងខារ៉ា អូខេតាមផ្លូវ២០០៤បន្តទៀត ប៉ុន្តែទៅតែ៣នាក់ទេ ដោយមិត្តភក្តិម្នាក់សុំទៅផ្ទះមុន។
ប្រភពបន្តថា ខណៈពេលទៅដល់ហាងខារ៉ាអូខេផឹកស៊ីស្រវឹងជោកជាំហើយជនសង្ស័យបាន បបួលជនរងគ្រោះទៅបត់ជើងតូចក្នុងបន្ទប់ទឹកទាំង២នាក់បាត់ជិត កន្លះម៉ោងមិនឃើញត្រឡប់មកវិញ មិត្តភក្តិម្នាក់ដែលអង្គុយចាំយូរពេកបានដើរទៅមើលស្រាប់តែឃើញ ជនរងគ្រោះដេកសន្លប់ក្នុងបន្ទប់ទឹក ហើយក្នុងកាបូបលុយសល់តែលុយ៥ពាន់រៀលប៉ុណ្ណោះ ទើបភ្ញាក់ផ្អើលដឹងថា ជនសង្ស័យដាក់ថ្នាំសណ្តំយកម៉ូតូទៅបាត់ ហើយក៏ទូរស័ព្ទហៅមិត្តភក្តិដែលត្រឡប់ទៅផ្ទះមុនមកជួយដឹកជនរង គ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីព្យាបាល៕
» ព័ត៌មានជាតិ » ទូរស័ព្ទហៅទៅផឹកស៊ីច្រៀងខារ៉ាអូខេ បែរជាដាក់ថ្នាំសណ្តំមិត្តភក្តិយកម៉ូតូ