ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ស្ត្រី​រងគ្រោះ​ម្នាក់ ត្រូវ​បុរស​ម្នាក់ យក​កូនកាំបិត​ប៉ង​ចាក់​សម្លាប់ ដោយ​មិនដឹង​មូលហេតុ

ស្ត្រី​រងគ្រោះ​ម្នាក់ ត្រូវ​បុរស​ម្នាក់ យក​កូនកាំបិត​ប៉ង​ចាក់​សម្លាប់ ដោយ​មិនដឹង​មូលហេតុ

ភ្នំពេញ៖ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង១២និង២០នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ស្ត្រី​រងគ្រោះ​មានឈ្មោះ អ៊ឹម ស្រី​ម៉ៅ អាយុ៣០ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ស្រងែ ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ។ ជនសង្ស័យ​មានឈ្មោះ ឆេង លី ជា​អ្នកបើកបរ​រថយន្តរ​បស់​ក្រុមហ៊ុន K-cement ស្នាក់នៅ​បន្ទប់​ផ្ទះជួល​ក្បែរ​គ្នា។

ស្ត្រី​រងគ្រោះ​បាន​និយាយថា ខ្លួន​និង​ជនដៃដល់ ជា​អ្នក​ក្បែរ​ខាង​គ្នា ហើយ​កន្លងមក​មិនដែល​មានទំនាស់​នឹង​គ្នា​ទាល់តែសោះ ប៉ុន្តែ​មិនដឹងថា​ជន​នោះ​ខឹង ឬ​មាន​គំនុំ​អ្វី​ជាមួយ​ខ្លួន​តាំងពី​ពេលណា​មក​ទេ ទើបបានជា​វាយ​ធ្វើបាប និង​ប៉ង​សម្លាប់ខ្លួន​បែបនេះ។

នៅ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​បោស​សម្អាតផ្ទះ ស្រាប់តែ​ជន​នោះ​ស្រែក​ឡូឡា​ដាក់​នាង ហើយ​បាន​ទាញ​អំបោស មក​វាយ​លើ​រូបនាង​ទាំង​កម្រោល​ដោយ​មិនដឹង​មូលហេតុ បន្ទាប់មក​ជន​នោះ បាន​ទាញយក​កូនកាំបិត​ប៉ង​ចាក់​សម្លាប់​នាង​ទៀត ប៉ុន្តែ​បាន​អ្នកជិតខាង​ជួយ​ទាន់។ ក្រោយពី​មានការ​ភ្ញាក់ផ្អើល ជនបង្ក​បាន​បើករថយន្ត​ម៉ា​កវី​ហ្គោ​គេចខ្លួនបាត់ ព្រមទាំង​បាន​គម្រាម តាម​ទូរស័ព្ទ​ថា ទោះ​នាង​ទៅដល់​ទីណា ក៏​តាម​សម្លាប់​នាង​ចោល​ដែរ និង​គម្រាមថា​នឹងដាក់​ពាក្យ​ប្ដឹង នាង​ទៀតផង។

នគរបាល​បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួលរង​ទារុណកម្ម និង​ការប៉ុនប៉ង​ចាក់​សម្លាប់ ពី​សំណាក់​ជនដៃដល់​ខាងលើ​រួចមក ស្ដ្រី​រងគ្រោះ បាន​ទូរស័ព្ទ​សុំ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ ហើយ​កម្លាំង​នគរបាល​ក៏បាន​ចុះទៅភ្លាមៗ ប៉ុន្តែ​ជន​នោះ បាន​គេចខ្លួនបាត់។

ទោះបីជា​យ៉ាងណា កម្លាំង​នគរបាល​នឹង​តាម​ចាប់​ជនដៃដល់ យកមក​ផ្ដន្ទាទោស​តាមច្បាប់​ឲ្យ​បាន ពោល​ជនបង្ក​នោះ មិនអាច​គេចផុត​ពី​សំណាញ់​ច្បាប់​បានឡើយ។ លុះ​រហូតដល់​វេលា​ម៉ោង១២និង២០នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី៦ ខែកុម្ភៈ ទើប​ជន​ខាងលើ​ចូលមក​បន្ទប់​វិញ ហើយ​ជនរងគ្រោះ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ចាប់​ឃាត់ខ្លួន​យកទៅ​សួរ​នាំនៅ​ប៉ុស្តិ៍​ចោមចៅ៕

image3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya