ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ព្រះរាជ​មហេសី​ទី៤ របស់​សម្តេច នរោត្តម សីហនុ សោយ​ទិវង្គត

ព្រះរាជ​មហេសី​ទី៤ របស់​សម្តេច នរោត្តម សីហនុ សោយ​ទិវង្គត

(ភ្នំពេញ)៖ កាលពី​រំលងអធ្រាត្រ​ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេច​រាជ​កន្និដ្ឋា នរោត្តម ថា​វិត នរ​ល័​ក្ស ដែលជា​ព្រះរាជ​មហេសី​ទី៤ របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះវររាជបិតា​ជាតិខ្មែរ នរោត្តម សីហនុ បាន​យាង​សោយ​ទិវង្គត នៅ​ព្រះរាជតំណាក់​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​ព្រះ​ជន្មាយុ ៩០ព្រះវស្សា នេះ​បើ​យោងតាម​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុព​ល ។

ចំណែក Facebook សែ​រាជវង្ស​មួយអង្គ ព្រះនាម ស៊ីសុវត្ថិ លីម វុទ្ធី​យ៉ា ក៏បាន​បង្ហោះ​រូបភាព និង​ខ្លឹមសារ​ដូចខាងលើ​នេះ​ផងដែរ។

យោងតាម​ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹងថា សម្តេច​ព្រះរាជ​កន្និដ្ឋា នរោត្តម នរ​ល័​ក្ស ទ្រង់​ជា​បុត្រី នៃ​ព្រះអង្គម្ចាស់ នរោត្តម សិង្ហ​រា ជាមួយ​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ ថា​វេត បងស្រី​បង្អស់ នៃ​ព្រះមហាក្សត្រី ស៊ីសុវត្ថិ កុស​មៈ នារីរតន៍ សេរី​វ​ឌ្ឍ​នា។ សម្តេច​ព្រះរាជ​កន្និដ្ឋា​ទ្រង់​ជា​ព្រះ​រាជនត្តា (ចៅ) នៃ​ព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនី​វង្ស ប្រសូត​នៅ​ថៃ្ង​ទី២៧ ខែធ្នូ ឆ្នាំ១៩២៧ ទ្រង់​ក៏​ជា​ព្រះ​ភ​គនេយ្យា នៃ​ព្រះមហាក្សត្រី​យា​នី ស៊ីសុវត្ថិ កុស​មៈ នារីរតន៍ សេរី​វ​ឌ្ឍ​នា និង ជា​បងប្អូន​ជីដូនមួយ​ជាមួយ​ព្រះ​បរម​រតន​កោដ្ឋ​ផងដែរ។

សម្តេច​ព្រះរាជ​កន្និដ្ឋា នរោត្តម ថា​វិត នរ​ល័​ក្ស ទ្រង់​បាន​រៀប​អភិសេក​ជាមួយ​ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ នា​ឆ្នាំ១៩៥៥ ក្រោយ​ពេលដែល​សម្តេច​បា​ន​លែងលះ​ស្វាមី​ទីមួយ​របស់​ទ្រង់​គឺ ព្រះអង្គម្ចាស់ នរោត្តម ថា​គ្រី​វ័ន នៅ​ឆ្នាំ១៩៤៥ នៅក្នុង​សំណេរ​នៃ​ព្រះ​បរម​រតន​កោដ្ឋ ទ្រង់​បាន​ឡយ​ថា សេ្ន​ហារ​បស់​ព្រះអង្គ​ជាមួយ​សម្តេច​ព្រះរាជ​កន្និដ្ឋា នរោត្តម ថា​វិត នរ​ល័​ក្ស ជា​សេ្ន​ហា​ដ៏​ធំធេង​របស់​ទ្រង់។

សម្តេច​ព្រះរាជ​កន្និដ្ឋា នរោត្តម ថា​វិត នរ​ល័​ក្ស ទ្រង់​ពុំមាន​បុត្រាបុត្រី​សូម្បីតែ​មួយអង្គ បន្ទាប់ពី​បានរួម​រស់​ជាច្រើន​ឆ្នាំ​ជាមួយ​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ។ ឆ្នាំ១៩៧៥ ទ្រង់​បាន​យាង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​នៅ ទីក្រុង​ប៉ារីស ប្រទេស​បារាំង​រហូតដល់​អស់​ព្រះ​ជន្មាយុ​តែម្តង៕

fn-2017-02-06-10-26-57-0 fn-2017-02-06-10-26-57-1 fn-2017-02-06-10-26-58-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya