ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស ចាប់​ឡាន​មួយគ្រឿង លួច​ដឹកឈើ​ប្រណីត

ប៉ូលិស ចាប់​ឡាន​មួយគ្រឿង លួច​ដឹកឈើ​ប្រណីត

រតនគិរី៖ នៅវេលា​ម៉ោង ២និង៣០នាទី យប់​អធ្រាត្រ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាន​ស្ទាក់ចាប់​រថយន្ត ១គ្រឿង លួច​ដឹកឈើ​ប្រណីត ខណៈ​កំពុងធ្វើដំណើរ​លើ​កំណាត់ ផ្លូវជាតិ​លេខ៧៨ ស្ថិត​ក្នុងភូមិ១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ។ បន្ទាប់ពី​ទទួល​ព័ត៌មាន ពី​កម្លាំង​សម្ងាត់​ថា មាន​ករណី​លួច​ដឹកឈើ​ប្រណីត​នោះ សុំ​យោបល់​ថ្នាក់លើ​ស្ទាក់ចាប់​តែម្តង ។ ភ្លាមៗនោះដែរ​អ្នកបើក រថយន្ត​ដឹកឈើ​បាន​រត់​គេចខ្លួនបាត់ ហើយ​យក​វត្ថុតាង​មក​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ។

នៅ​ព្រឹក​ថ្ងៃ​ដដែល នគរបាល​ជំនាញ​បាន ប្រគល់​វត្ថុតាង​រថយន្ត​កាមរី ១គ្រឿង ពណ៌​ទឹកប្រាក់​ពាក់ ស្លាក​លេខ​បាត់ដំបង 2A-1428 និង​ឈើ​ប្រណីត​ជាច្រើន​ដុំ ប្រគល់​ឲ្យ​មន្ត្រីរដ្ឋបាល ព្រៃឈើ​ខណ្ឌ​រតនគិរី​ដោះស្រាយ តាមច្បាប់​ស្តីពី​ព្រៃឈើ ៕

8ed12afa06c2aebdbca2a10c8b7847a1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya