ភ្នំពេញ៖កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៨ តុលា ២០១៣ នៅចំណុចផ្លូវចូលសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង និង៣នាក់ទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយម៉ូតូ៣គ្រឿងបើកបុកគ្នាបន្តបន្ទាប់ ។
ប្រភពបន្តថា លុះដល់ចំណុចកើតហេតុបានបើកជែងម៉ូតូឌ្រីមស៊េរី៩៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឌ៥១៤៤ ភព១ ជិះម្នាក់ឯងស្របទិសគ្នា រួចក៏ជ្រុលទៅបុកម៉ូតូម៉ាកសេ១០០កូរ៉េ ជិះម្នាក់ឯងដែរ បញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមនៅនឹងកន្លែងតែម្តង ៕