ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំខេត្ត​កណ្តាល ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំខេត្ត​កណ្តាល ២នាក់ ករណី​គ្រឿងញៀន

ខេត្តកណ្ដាល៖ កាលពី​ថ្ងៃទី៥កុម្ភ: ឆ្នាំ២០១៧នេះ នៅ​ចំណុច​ភូមិ​អំពៅព្រៃ​ទី១ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្ដ​កណ្ដាល។ ដោយមាន​ជនសង្ស័យ០២នាក់ (ឃាត់ខ្លួន)៖ទី១-ឈ្មោះ​ឡុង ហៀ​ង ភេទ​ស្រី អាយុ៦៧ឆ្នាំ​រស់នៅ​ភូមិ​អំពៅព្រៃ​ទី១ ឃុំ​អំពៅព្រៃ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ លក់​ថ្នាំញៀន ។ទី២-ឈ្មោះ​ឃឿន សុខ​គា ភេទ​ប្រុស អាយុ២៤ឆ្នាំ រស់​ភូមិ​អំពៅព្រៃ​ទី១ ឃុំ​អំពៅព្រៃ​ស្រុក​កណ្តាលស្ទឹង ខេ​ត្ក​កណ្តាល មុខរបរ លក់​ថ្នាំញៀន។ អ្នក​ទាំង០២ត្រូវជា​ម្តាយ និង​កូនបង្កើត។

ដោយ​ដកហូត​បាន វត្ថុតាង​រួមមាន៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន២១កញ្ចប់ (ធំ០៣កញ្ចប់,ធុន​កណ្ដាល០១,តូច១៧កញ្ចប់)។សម្ភារៈ​សម្រាប់​វេច​ខ្ចប់​ដើម្បី​ជួញដូរ និង​ប្រើប្រាស់​មួយចំនួន។

នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ធិ​ការរង​នគរបាល​ស្រុក​កណ្តាលស្ទឹង​បាន​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​ប៉ុស្ដិ៍ និង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​ចុះបង្ក្រាប​ទីតាំង​ជួញដូរ​ថ្នាំញៀន​មួយកន្លែង​នៅ​ចំណុច​ភូមិ​អំពៅព្រៃ​ទី១ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង សមត្ថកិច្ច​បានធ្វើការ​ឆែកឆេរ​នៅលើ​ខ្លួន​ជនសង្ស័យ​ឈ្មោះ​ឡុង ហៀ​ង​រកឃើញ​ថ្នាំញៀន០៣កញ្ចប់​តូច​ដែល​កូនស្រី​បង្កើត​របស់​ជនសង្ស័យ​ឈ្មោះ​ឃឿន ស្រីមុំ ភេទ​ស្រី​អាយុ៣៤ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​បាន​ទិញ​ថ្នាំញៀន​ពី​ភ្នំពេញ​យកមក​ឲ្យ​ជនសង្ស័យ​ទាំង០២នាក់​ម្ដាយ និង​ប្អូនប្រុស​បង្កើត​លក់​បន្ត។បាន​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ និង​ផ្ទះ​កូន​របស់​ជនសង្ស័យ ឃឿន ស្រីមុំ ។ ជា​លទ្ធផល​រកឃើញ​ថ្នាំញៀន ១៨កញ្ចប់ (ធំ០៣កញ្ចប់, ធុន​កណ្តាល០១, តូច១៤កញ្ចប់ និង​ថង់​ផ្លា​ស្ទិ​ច​សម្រាប់​វេច​ខ្ចប់​មួយចំនួន​ថែមទៀត) ៕FB_IMG_1486304948034

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya