ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៨នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៨នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ៖ នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ធ្វើការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន​មួយកន្លែង ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី៨នាក់ និង​ថ្នាំញៀន​មួយចំនួន​កាលពី​វេលា​ម៉ោង៤និង៣០នាទី​ល្ងាច ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​ស្ថិតនៅ​ចំណុច​ផ្ទះ៦៤០ ផ្លូវលំ ក្រុម៤ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ប្រុស​ស្រី៨នាក់​នេះ​ទី១-ឈ្មោះ វ៉ន ពេញ ហៅ​ពេញ ភេទ​ប្រុស អាយុ ២២ឆ្នាំ មុខរបរ មិន​ពិតប្រាកដ, ទី២-ឈ្មោះ វ៉ន សុផាន់​ណា​រ៉ា ហៅ​ជា ភេទ​ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ នៅផ្ទះ, ទី៣-ឈ្មោះ វ៉ន ទិ​ត្យ ហៅ​ទិ​ត្យ ភេទ​ប្រុស អាយុ ១៨ឆ្នាំ មុខរបរ នៅផ្ទះ, ទី៤-ឈ្មោះ វ៉ន ផានី ហៅ​ឃ្នី ភេទ​ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប បច្ចុប្បន្ន​អ្នក​ទាំង ៤នាក់ មាន​ទីលំនៅ​ផ្ទះ​លេខ៦៤០ ផ្លូវ​បេតុង ក្រុម៤ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឬ​ស្សី​កែវ, ទី៥-ឈ្មោះ កែវ ធារ៉ា ភេទ​ប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ​ផ្ទះ​លេខ៣២៣ ក្រុម១៥ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ, ទី៦-ឈ្មោះ សុខ ដា​រ៉ា ភេទ​ប្រុស អាយុ ២៦ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះ​លេខ៧៣៦ ក្រុម៣ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ៦, ទី៧-ឈ្មោះ ឯក រ៉ូ ហៅ​រ៉ូ ភេទ​ប្រុស អាយុ ១៩ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ​ក្រុម១១ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ និង​ទី៨-ឈ្មោះ សៅ រស្មី ហៅ​ស្រី​ណា ភេទ​ស្រី អាយុ ១៨ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ​ក្រុម១១ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ។

ក្នុង​ការចុះ​ឆ្មក់​ចូល​បង្ក្រាប​នោះ សមត្ថកិច្ច​បាន​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន១១កញ្ចប់​តូច, ជញ្ជីង​ថ្លឹង​ចំនួន ១, ដាវ​សាំ​ម៉ូ​រ៉ៃ២ដើម, ទូរស័ព្ទដៃ​ចំនួន២គ្រឿង, ម៉ូតូ ៣គ្រឿង និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ធ្វើការ​សាកសួរ។

ដោយ​នៅក្នុង​ប្រតិបត្តិការ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​យើង​បាន​បិទ​បញ្ចប់​ប្រតិបត្តិការ​នៅវេលា​ម៉ោង៦និង១០នាទី​ល្ងាច​ថ្ងៃ​ដដែល ដោយ​សមត្ថកិច្ច​យើង​បានសម្រេច​ថា​បិទ​ផ្ទះ​ខាងលើនេះ​ជា​បណ្តោះអាសន្ន។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​និតិ​វិធី៕

16387861_249683695485911_5049144419858744107_n 16387890_249683602152587_5216008640354543705_n 16472958_249683665485914_7910497484712754634_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya