ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » អ្នកប្រចាំការ​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ជោ យក​ដែក​បន្លា​ដាក់​រាំង​កណ្តាលផ្លូវ បណ្តាល​ឲ្យ​អ្នកបើក​គោយន្ត​ម្នាក់ ក្រឡាប់​ផ្លោង​របួសធ្ងន់

អ្នកប្រចាំការ​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ជោ យក​ដែក​បន្លា​ដាក់​រាំង​កណ្តាលផ្លូវ បណ្តាល​ឲ្យ​អ្នកបើក​គោយន្ត​ម្នាក់ ក្រឡាប់​ផ្លោង​របួសធ្ងន់

ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី04ខែ កុ​ម្ភះ​ឆ្នាំ2017វេលា  ម៉ោង17,30នាទី​ត្រង់ចំណុច ចន្លោះ​គីឡូ​ម៉ែត លេខ76,77 នៅ​ទល់មុខ រដ្ឋបាល​ព្រៃឈើ ត្រពាំង​ជោ ស្ថិតនៅ​ភូមិ​ផ្លោ​ច ឃំ​ុ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ។

អ្នកបើកបរ​គោយន្ត​ឈ្មោះ​ប៊ុន លីម​ភេទ​ប្រុស​អាយុ22ឆ្នាំមាន​ទីលំនៅ​ភូមិ​ចំបក់​ធំ ឃុំ​ប្រាំបី​មុំ ស្រក​ថ្ពង​ខេត្ត​កំពង់​ស្ពី រងរបួស​ធ្ងន់ ។ ប្រភព​ប្រាប់ថា មុន​កើតហេតុ គោយន្ត​ដឹកឈើ​មួយគ្រឿង​ខាងលើ បានធ្វើ​ដំណើរ ពី​ទិស​ខាង​លិចទៅ​កើត លុះ​មកដល់ កន្លែងកើតហេតុ បាន​រ៉េ​ចង្កូត​ក្រឡាប់ បោក​ពេញទំហឹង បណ្តាល​ឲ្យ​រមួល ក គោយន្ត ផ្លោង​មនុស្ស​របួសធ្ងន់ ដោយសារ​អ្នកប្រចាំការ នៅ​សង្កាត់រដ្ឋបាល ព្រៃឈើ​ត្រពាំង​ជោ​ឈ្មោះ​ហ៊ឹម សារី​ភេទ​ប្រុស អាយុ៣៥ឆ្នាំ មានមុខ​របរ ជា​យោធា បាន​យក​ដែក​បន្លា ដាក់​រាំង​ឃាត់​គោយន្ត ខាងលើ ៕8dbe0a53-2669-461f-9c53-46e817a212ad 9079dbf6-23c2-45f8-8230-d1f5ea4ab0fb d5ab1175-923e-46d5-878e-a366b9aac48b

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya