ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប្លន់​ទូ​មាស​ទាំង​ព្រឹក ពី​អាជីវករ​នៅជាប់​ផ្សារ​ធំថ្មី ខេត្តកំពង់ចាម យក​អស់​ខ្ទង់ពាន់​តម្លឹង

ប្លន់​ទូ​មាស​ទាំង​ព្រឹក ពី​អាជីវករ​នៅជាប់​ផ្សារ​ធំថ្មី ខេត្តកំពង់ចាម យក​អស់​ខ្ទង់ពាន់​តម្លឹង

(កំពង់ចាម)៖ ចោរ​មួយក្រុម​បានធ្វើ​សកម្មភាព​ចូល​ប្លន់​ទូ​មាស​យីហោ «សុខ​លក្ខិណា» នៅ​ម៉ោង៧និង២០នាទី​ព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងលិច​ជាប់​ផ្សារ​ធំថ្មី ស្ថិ​ច​នៅ​ភូមិ​ទី១២ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម។

សេចក្ដីរាយការណ៍​បឋម បាន​ឲ្យ​ដឹងថា ក្រុមចោរ​បាន​ប្រមូល​យកលុយ និង​គ្រឿងអលង្កា​អស់​ប្រហែល​ជាង១ម៉ឺន​ដុល្លារ ហើយ​រត់​គេចខ្លួនបាត់​ស្រមោល។

មន្ដ្រីនគរបាល​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា ចំពោះ​ករណីនេះ​ពិតជា​កើតមាន​ប្រាកដ​មែន ហើយ​ជនសង្ស័យ​អាចមាន​គ្នា៤នាក់ ដោយ២នាក់​ចូលធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​អាជីវករ​នៅពេល​គាត់​យក​មាស​ទៅ​លក់ និង២នាក់​ទៀត​រង់ចាំ​នៅក្រៅ។

ប៉ុន្ដែ​ទោះយ៉ាងណា នគរបាល មិនទាន់​ប្រាប់​អំពី​ទូរលេខ​ពិតប្រាកដ ចំពោះ​ការបាត់បង់​នៅឡើយ​ទេ ដោយ​កម្លាំង​ជំនាញ​កំពុង​សួរនាំ។ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​ក្រុមចោរប្លន់​នេះ៕

16426077_1796962127296372_8866903760209880421_n 16472995_1796962123963039_189944470492471521_n 16507848_1796962150629703_5565457230557527647_n 16508372_1796962157296369_4174262634972991269_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya