ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ស្ពឺ លុយ ឡុំ ជិះសេះ​លែងដៃ ប្រព្រឹត្ត​អំពើពុករលួយ

ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ស្ពឺ លុយ ឡុំ ជិះសេះ​លែងដៃ ប្រព្រឹត្ត​អំពើពុករលួយ

កំពង់ស្ពឺ៖ តាម​សេចក្ដីរាយការណ៍ បានអោយដឹងថា លោក លុយ ឡុំ ប្រធាន​មន្ទីរ​សង្គមកិច្ច ខេត្តកំពង់ស្ពឺ ក្នុង​រយះពេល​ជាង១០ឆ្នាំ​បាន​ប្រព្រឹត្ត​អំពើពុករលួយ កិបកេង​ថវិកាជាតិ​យ៉ាងខ្លាំង ក្នុងឆ្នាំៗ អស់ប្រាក់​រាប់រយ​លាន​រៀល ។

ស្របពេល​រាជរដ្ឋាភិបាល ធ្វើ​កំណែរ​ទម្រង់ លុប​បំ​បាត​អំពើពុករលួយ ក្រសួង​ស្ថាប័ន​ជា​ច្រន​បាន​កែទម្រង់ ។ ដោយឡែក៣ឆ្នាំ​កន្លង លោក លុយ ឡុំ មិនបាន​កែទម្រង់​ទេ ផ្ទុយទៅវិញ លោក លុយ ឡុំ បាន​បង្កើន​សកម្មភាព​ពុករលួយ​លើ​ខ្ទង់​ប្រាក់​ចំណាយ​ជាច្រើន ១- ប្រាក់​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ ( សង្គ្រោះ​សង្គម) ដែល​ក្នុងឆ្នាំៗ លោក លុយ ឡុំ កឹ​ប​កេង​បាន​មិនតិចជាង១០០លាន​រៀល បើ​មិន​ជឿ​ទៅពិនិត្យ​ឈ្មោះ​អ្នកទទួល​អំណោយ​ពី​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ស្ពឺ អោយដល់​មូលដ្ឋាន ប្រាកដជា​រកឃើញ​បញ្ជី​ឈ្មោះ​អ្នកទទួល​អំណោយ​ខ្មោច​មិនតិច​នោះឡើយ ដោយ​ឈ្មោះ​អ្នកទទួល​អំណោយ​មានតែ​អ្នកខ្លះ​យកតែ​ឈ្មោះ​មក​ប្រើ ថា​បានទទួល​អំណោយ​តែ​សា​ម៉ី​ខ្លួន​មិនបាន​ទទួល​ឬ មិនដឹងថា​ខ្លួន​មានឈ្មោះ​បើក​អំណោយ ប្រាក់អំណោយ​ត្រូវគេ​ឃុបឃិត​គ្នា​ស៊ីដាច់ ហើយ​មួយផ្នែក​គេ​យកទៅ​ចែក​ដើម្បី​ថតរូប​ដាក់តាំង នឹង​ភ្ជាប់​របាយ​កា​របាយការណ៍​តែប៉ុណ្ណោះ។ ២- ប្រាក់​ចំណាយ​លើ​ផ្នែក​ថែទាំ​នឹង​ជុស​ជុល ក្នុង១ឆ្នាំ​រាបសិប​លាន​រៀល ។ ៣- ប្រាក់​ចំណាយ​លើ​ផ្នែក​រដ្ឋបាល នឹង​ប្រេង ក្នុង១ឆ្នាំ​រាប់សិប​លាន​រៀល។ នេះ​មិនទាន់​គិត​អំពី​ការចំណាយ​ជាច្រើន​ផ្សេងទៀត​ដែល​លោក លុយ ឡុំ នឹង ប​ក្ឋ​ពួក​មាន​លោកស្រី​អនុប្រធាន​មន្ទីរ ស្រី លីន​ណា រួម​នឹង​លោក​ហិរញវត្ថុ ណាំ ហៃ បានធ្វើ​ជាមួយគ្នា​នោះ។
សូមបញ្ជាក់​នៅក្នុង​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ស្ពឺ​មាន​មន្ត្រីរាជការ​ក្របខ័ណ្ឌ​ជាង៧០នាក់ តែ​អ្នកមានអំណាច់​ខ្លាំង​នឹង​ទទួលបាន​ប្រយោជន៍​ច្រើនតែ៣រូប​ខាងលើ​នឹង​លោក ស្រី​អនុប្រធាន​មន្ទីរ ប៉ុល សុខលី​តែប៉ុណ្ណោះ ។
សកម្មភាព​នេះ​មិន​កន្លងមក​មិនត្រូវ​បាន​ថ្នាក់ដឹកនាំ ក្រសួង​សង្គម​កឹ​ច្ច ចាត់វិធានការ​ទេ ដោយសារ​លោក លុយ ឡុំ ជា​មនុស្ស​ពូកែ​អែប នឹង ចេះ​យកចិត្ត​ក្រុម​អធិការ​កឹ​ច្ច នឹង ក្រុម​សវនកម្ម​ក្រសួង​របស់​ខ្លួន ធ្វើអោយ​រូបគាត់​រួចខ្លួន​រហូត។ ករណីនេះ​សូម​លោក រដ្ឋមន្ត្រី វង់ សូត នឹង​លោក​ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​បើក​ការស្រាវជ្រាវ​អោយបាន​ស៊ីជម្រៅ​នឹង​រកឃើញ​អំពើពុករលួយ​នេះ​មិន​ខាន៕

16508638_245989739160300_3259956222990944830_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya