ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស ឃាត់​ជនសង្ស័យ២នាក់ ពីបទ​យក​ដាវ​កាប់ បណ្តាល​ឲ្យ​របួសធ្ងន់

ប៉ូលិស ឃាត់​ជនសង្ស័យ២នាក់ ពីបទ​យក​ដាវ​កាប់ បណ្តាល​ឲ្យ​របួសធ្ងន់

ភ្នំពេញ៖ ឃាត់ខ្លួន​កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​អូរអណ្ដូង១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ពីបទ​ប្រើ​ដាប់​កាប់​ទៅលើ​ជនរងគ្រោះ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ។

ជនរងគ្រោះ​ឈ្មោះ អ៊ី សុខ​ទី ភេទ​ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ស្នាក់​នៅផ្ទះ​លេខ៤៧ ផ្លូវ១០៥ សង្កាត់​បឹង​កេងកង២ ខណ្ឌ​ចំ ការ​មន ។ ចំណែក​ជនសង្ស័យ​ទី១. ឈ្មោះ ង្វៀង យុំ​ា​ង​តេ​វ  ភេទ​ប្រុស អាយុ២៤ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​តាងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ និង​ទី២. ឈ្មោះ ជៀង យ៉ា​រុំ ភេទ​ប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​លេខT3 ភូមិ​អូរអណ្តូង១ សង្កាត់ ព្រែកប្រា ខណ្ឌ​ច្បារអំពៅ។

មុនពេល​កើតហេតុ ជនសង្ស័យ ឈ្មោះ​ង្វៀង យុំ​ា​ង​តេ​វ បាន​ជួប​និង​ជនរងគ្រោះ រួច​ក៏​ឈ្លោះប្រកែក​គ្នា ពេលនោះ​ជនរងគ្រោះ វាយ​ជនសង្ស័យ​ចំ​មុខ​មួយ​ដៃ រួច​ជនសង្ស័យ​ក៏​ទៅផ្ទះ​យក​ដាវ រួច​ហៅ​ជនសង្ស័យ​ឈ្មោះ ជៀង យ៉ា​រុំ ឲ្យ​ឌុប​មករក​ជនរងគ្រោះ​ឃើញ​នៅ​ចំណុចកើតហេតុ​ខាងលើ ជនសង្ស័យ​ឈ្មោះ ង្វៀង យុំ​ា​ង​តេ​វ ក៏​ចុះ​ពីលើ​ម៉ូតូ​ទៅ​កាប់​ជនរងគ្រោះ បណ្តាល​ឲ្យ​របួស​ដាច់​ម្រាមដៃ​ឆ្វេង១ និង​ត្រូវ​ខ្នង​ដេរ១៣ថ្នេរ រួច​ជនសង្ស័យ​រត់ឡើង​ជិះ​ម៉ូតូ​នាំគ្នា​គេចខ្លួន ៕

102d1712818fa79d385372cede568f1a 207 208

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya