ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​បង្ក្រាប​សង្វៀ​ន​បញ្ជល់មាន់ មួយកន្លែង ឃាត់ខ្លួន​មនុស្ស១៧នាក់​និង​វត្ថុតាង​មួយចំនួនធំ

សមត្ថកិច្ច​បង្ក្រាប​សង្វៀ​ន​បញ្ជល់មាន់ មួយកន្លែង ឃាត់ខ្លួន​មនុស្ស១៧នាក់​និង​វត្ថុតាង​មួយចំនួនធំ

ខេត្តបាត់ដំបង៖ កម្លាំង​ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​សង្វៀន​បញ្ជល់មាន់​មួយកន្លែង​ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន១៧នាក់ ម៉ូតូ២១គ្រឿង និង​មាន់​ចំនួន២ក្បាល​បញ្ជូន​មកកាន់​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​តាម​និតិ​វិធី។

លោក ឈឿង គឹម​សុង មេក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​និយាយ​អោយដឹងថា៖ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ទីតាំង​សង្វៀន​បញ្ជល់មាន់​ខាងលើ​នេះ​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នៅ​ចំណុច​ភូមិ​ដង្គត់ ឃុំ​ស្តៅ ស្រុក​រត​នះ​មណ្ឌល ខេត្តបាត់ដំបង។

លោក​បន្តថា៖ ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ​នេះដែរ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​អ្នកញៀន​ជល់​មាន់បាន​ចំនួន១៧នាក់​រួមមាន៖ទី១ឈ្មោះ​សួន សា​មៀន អាយុ៥២ឆ្នាំ ទី២ឈ្មោះ​យិ​ត អុ​ី​ន អាយុ២២ឆ្នាំ ទី៣ឈ្មោះ​ឃុ​ត ឡុង អាយុ៥៦ឆ្នាំ ទី៤ឈ្មោះ​ជាង ផល្លី អាយុ៤០ឆ្នាំ ទី៥ឈ្មោះ​ផុន ចាប អាយុ៥៤ឆ្នាំ ទី៦ឈ្មោះ​ហាន ច្រឹប អាយុ៦៣ឆ្នាំ ទី៧ឈ្មោះ​កែវ សេន អាយុ៧៦ឆ្នាំ ទី៨ឈ្មោះ​នី ហុក អាយុ៥៧ឆ្នាំ ទី៩ឈ្មោះ​ឈឹម សាមឿន អាយុ៤៩ឆ្នាំ ទី១០ឈ្មោះ​ទឹម លឹម​អេង អាយុ៥៦ឆ្នាំ ទី១១ឈ្មោះ​សុខ តា​រ៉ា អាយុ៤៤ឆ្នាំ ទី១២ឈ្មោះ​ម៉ី វាសនា អាយុ៣៧ឆ្នាំ ទី១៣ឈ្មោះ​សំ សូត្រ អាយុ៣២ឆ្នាំ ទី១៤ឈ្មោះ​សាញ់ សុជាតិ អាយុ៥១ឆ្នាំ ទី១៥ឈ្មោះ​លឹម ឈៀង អាយុ៣៥ឆ្នាំ ទី១៦ឈ្មោះ​សាន ឆុង អាយុ៦១ឆ្នាំ ទី១៧ឈ្មោះ​ដែន សុភឿន អាយុ៥៤ឆ្នាំ។

វត្ថុតាង​ដកហូត​បានរួម​មាន៖មាន់​ជល់​ចំនួន២ក្បាល -ម៉ូតូ​ចំនួន២១គ្រឿង -សង្វៀន​ចំនួន៣ហុំ -ស៊ុំ​ចំនួន។

បច្ចុប្បន្ន​ជនសង្ស័យ​ជា​អ្នក​ជល់​មាន់​ទាំង១៧នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

16388320_1796411630684755_2037664119037928376_n 16406904_1796411644018087_3106711426416750544_n 16426072_1796411634018088_7190883436054339473_n 16508129_1796411624018089_5583477304576043471_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya