ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ខ្លាំង​បានតែ​គ្នាឯង មិន​ខ្លាំង​នៅ​ព្រំដែន​ទៅណា ទើប​ល្អ

ខ្លាំង​បានតែ​គ្នាឯង មិន​ខ្លាំង​នៅ​ព្រំដែន​ទៅណា ទើប​ល្អ

ខេត្តព្រៃវែង ៖ កាលពី​ម៉ោង០៦យប់​ថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០១៧ បុរស​ម្នាក់​រងរបួស​ឈាម​ហូរ​ស្រោច​ខ្លួន បន្ទាប់ពី​ផឹកស៊ី​ស្រវឹង​ឈ្លោះប្រកែក​គ្នា ក៏ត្រូវ​គូទំនាស់​ដែល​ផឹកស៊ី​ជាមួយ​នោះ ទាញ​កាំបិតប៉័ងតោ​កាប់១ប៉័ងតោ​ចំក្បាល​តែម្ដង ស្ថិតនៅ​ចំណុច​វាលស្រែ​ទួល​តា​រ៉ី ក្នុងភូមិ​ខ្លំ ឃុំ​ពាម​មន្ទារ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

ជនសង្ស័យ​ឈ្មោះ​សៅ ទូច (ហៅ​ខ្លូន) អាយុ៤៥ឆ្នាំ ស្ថិតនៅ​ភូមិ-ឃុំ​កើតហេតុ រីឯ​ជនរងគ្រោះ​ឈ្មោះ​សុន ស៊ី​ធួន ភេទ​ប្រុស អាយុ៣១ឆ្នាំ ស្ថិតនៅ​ភូមិ​អន្លង់​ចក ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ មូល​ហេតុដែល​បណ្ដាលឱ្យ​កើតជា​ហិង្សា​បែបនេះ គឺ​ផ្ដើមចេញពី​ផឹកស្រា​ជាមួយគ្នា ក៏​ទំនាស់​ពាក្យសម្ដី ទើប​ជនសង្ស័យ​ទាញ​កាំបិតប៉័ងតោ កាប់​លើ​ជនរងគ្រោះ​តែម្ដង ។ រួច​រត់គេច បាន​ប្រហែល៣ម៉ោង ក៏​ត្រូវបាន​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បាន ៕

c80c7a49-aa1f-4bab-80f8-fb1c7c3068bc

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya