ភ្នំពេញ៖ កាលពីយប់ម៉ោង៨ និង៣០នាទី ថ្ងៃចន្ទនេះ ដើម្បីស្វែងរកកិច្ចគាំទ្រ ពីបណ្តាប្រទេស លោកខាងលិច និងស្ថាប័នអន្តរជាតិធំៗ ទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជា។
លោក សម រង្ស៊ី បានមានប្រសាសន៍ បន្ទាប់ពីលោកបានទៅ ចុះឈ្មោះ បោះឆ្នោតឡើងវិញ នៅភូមិព្រែកតាគង់ទី១សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៣ថា មុនដំបូងលោកនឹងទៅជួបរាជរដ្ឋាភិបាល និងតំណាង រាស្ត្រ អង្គការក្រៅរដ្ឋាភិបាល និងក្រុមអ្នកមានឥទ្ធិពលនៃប្រទេសអង់គ្លេស ដើម្បីឲ្យពួកគេជួយ ក្នុងករណីមានការលួចបន្លំសន្លឹកឆ្នោត អំឡុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ កាលថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។
សូមបញ្ជាក់ថា លោក សម រង្ស៊ី បានធ្វើដំណើរទៅក្រៅប្រទេស រកជំនួយពីពួកគេ ធ្វើយ៉ាងណាឲ្យ ដាក់សម្ពាធ មកលើរាជរដ្ឋាភិបាលកម្ពុជានោះ មិនមែនជាលើកទីមួយនោះទេ វាបានកើតឡើងជា ច្រើនលើកមកហើយ ប៉ុន្តែជារឿយៗ មិនដែលបានឃើញលទ្ធផលល្អនោះទេ ហើយក្រុមអ្នកវិភាគ នយោបាយមួយចំនួន ក៏បានលើកឡើងថា
ក្នុងករណីលោក សម រង្ស៊ី ទៅរកពឹងពាក់ពីបរទេសនោះ មិនបានផ្តល់ ផលប្រយោជន៍ណាមួយឡើយ នាំឲ្យតែខាតបង់ប្រយោជន៍ថែមទៀត៕