ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ឡាន២គ្រឿង​បុក​អ្នកជិះ​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់៣នាក់ នៅ២កន្លែង​ផ្សេងគ្នា

ឡាន២គ្រឿង​បុក​អ្នកជិះ​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់៣នាក់ នៅ២កន្លែង​ផ្សេងគ្នា

(បាត់ដំបង)៖ រថយន្តបុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់៣នាក់ភ្លាមៗ នៅ​កន្លែង២ផ្សេងគ្នា ក្នុង​ក្រុង​បាត់ដំបង នៅ​យប់​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ហើយ​ក្រោយមក ភាគី​រថយន្ត​ទាំង២ បាន​បើក​រត់​គេចខ្លួនបាត់។

នៅវេលា​ម៉ោង២៣និង១០នាទី នៅ​ចំណុច​មុខ​វត្ត​ដំរី​ស​ផ្លូវ​លេខ៣ មាន​គ្រោះថ្នាក់១រវាង​ម៉ូតូ និង​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់ ក្រោយមក​រថយន្ត​ដដែល​នេះ បាន​បើក​រត់​ហើយ​បាន​បន្ត​បុក​រថយន្ត១ទៀត នៅ​ចំណុច​មុខ​សណ្ឋាគារ​គារ​ស្ទឹង​សង្កែ បណ្តាល​ឲ្យ​ខូច​រថយន្ត​ទាំង២ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​រត់​គេចខ្លួនបាត់។

ករណី​ទី២៖ នៅវេលា​ម៉ោង២៤កណ្តាល​អា​ធ្រា​ត្រ នៅ​ចំណុច​ភូមិ​ព្រៃ​កូន​សេក សង្កាត់​អូរ​ចារ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍១រវាង​ម៉ូតូ និង​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​បុរស២នាក់ នៅ​កន្លែងកើតហេតុ​ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់​គេចខ្លួនបាត់ ខណៈ​ពេលយប់​ស្ងាត់​មិនមាន​សាក្សី​ណា​បានឃើញ​ឡើយ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង ធ្វើការ​ស្រាវជ្រាវ​តាម​ស្វែងរក​ចាប់​រថយន្ត​បង្ក យកមក​ដោះស្រាយ​តាមច្បាប់៕

16174660_1796281174031134_5839031200596121791_n 16387254_1796281134031138_7535756602889394215_n 16473028_1796281150697803_2484705223423846439_n 16473578_1796281154031136_7573264990143353232_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya