ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » អាង​ហែល​ទឹក នៅ​សណ្ឋាគារ១ ក្នុង​ក្រុង​សៀមរាប ឆក់យក​ជីវិត​ក្មេង​ម្នាក់

អាង​ហែល​ទឹក នៅ​សណ្ឋាគារ១ ក្នុង​ក្រុង​សៀមរាប ឆក់យក​ជីវិត​ក្មេង​ម្នាក់

ខេត្តសៀមរាប៖ ហេតុការណ៍​បានកើត ឡើង​កាលពី​វេលា​ម៉ោង២០ និង៣៥នាទី​យប់​ថ្ងៃទី៣ ខែ​កុ​ម្ភះ ឆ្នាំ២០១៧ ស្ថិតនៅក្នុង ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប។

ក្មេងប្រុស​ម្នាក់ ជា​ជន​ជាតិចិន រួមទាំង​ឪពុកម្ដាយ បាននាំគ្នា​ទៅលេង​អាង​ហែល​ទឹក នៃ​សណ្ឋាគារ​មី​រ៉ា​ខ​ល (Miracle Hotel) ដែល​ខ្លួន​បាន​ស្នាក់នៅ បណ្ដាល​ឲ្យ​កូន ប្រុស​ម្នាក់ លង់ទឹក​ស្លាប់ បន្ទាប់ពី​បញ្ជូន ទៅដល់​មន្ទីរពេទ្យ រ៉ូយ៉ាល់​អង្គរ។

មុនដំបូង​ពួកគាត់ បាន​នាំ​កូនប្រុស ដែល​រងគ្រោះ ទៅលេង​អាង​ហែល​ទឹក នៅ​ទីតាំង សណ្ឋាគារ​ខាងលើ បន្ទាប់មក​ពួកគាត់ ដែលជា​ឪពុកម្តាយ បាន​ឡើង មក​អង្គុយ ជជែក​គ្នា​នៅក្បែរ នោះបាន​មួយសន្ទុះ ទើប​ចាប់អារម្មណ៍ ថា​បាត់​កូន​របស់គាត់ ក៏បាន​នាំគ្នា រកមើល ស្រាប់តែ​ឃើញ កូន​អណ្ដែត​នៅ កន្លែង​ទឹក​ជ្រៅ ហើយ​បាន​ស្រង់​កូន និង​ដឹក​យកទៅជួយ​ស ង្គ្រោះ​នៅ​មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្លាមៗផងដែរ ពេលទៅដល់ មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ បាន​ប្រាប់ថា ក្មេងរងគ្រោះ​បាន ដាច់ខ្យល់ ស្លាប់បាត់​ហើយ។

លោក​វរសេនីយ៍ទោ វ៉ាន់ រិ​ទ្ធ នាយការិយាល័យ នគរបាល អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី៤ ខែ​កុ​ម្ភះ ឆ្នាំ២០១៧នេះ​ថា ក្មេងប្រុស​រងគ្រោះ មានឈ្មោះ Hun Chen Guy អាយុ៦ឆ្នាំ ជា​ជន​ជាតិចិន កាន់​លិខិតឆ្លងដែន​លេខ E9141790 ជា​ភ្ញៀវ​ទេសចរណ៍ បានមក​ស្នាក់ នៅ​សណ្ឋាគារ ខាងលើ។ បច្ចុប្បន្ន​សព​ក្មេង ប្រុស​ជនរងគ្រោះ ត្រូវបាន​រក្សាទុក បណ្ដោះអាសន្ន នៅ​មន្ទីរពេទ្យ រ៉ូយ៉ាល់​អង្គរ រងចាំ​ឯកសារ​ពី ស្ថានទូត ទើប​ធ្វើការ ចាត់​តែង​តាម​នីតិវិធី ៕

16427615_1796280757364509_5609583027056868244_n 16473169_1796280754031176_1116946192758435927_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya