ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្លាប់២នាក់ និង១០នាក់​រងរបួស គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នំា២០១៧

ស្លាប់២នាក់ និង១០នាក់​រងរបួស គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នំា២០១៧

(ភ្នំពេញ)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន៧លើក (យប់៣លើក) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់២នាក់ របួសធ្ងន់៨នាក់ និង​របួសស្រាល២នាក់។

ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍០៧ លើក​នេះ​បណ្ដាល​ឲ្យ​ខូ​ត​ខាត​យានយន្ដ សរុប​ចំនួន១១គ្រឿង រួមមាន​ម៉ូតូ ចំនួន៦គ្រឿង រថយន្ដ​ធុន​តូច​ចំនួន៣គ្រឿង, រថយន្ដ​តូច១គ្រឿង និង​អ្នក​ថ្មើរជើង​ម្នាក់ ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ កើតមាន​គ្រោះ​ថា្នក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន១លើក, មិន​គោរព​សិទ្ធិ៣លើក, មិន​ប្រកាន់​ស្ដាំ១លើក, ប្រជែង១លើក និង​ងងុយដេក១លើក។

សូមបញ្ជាក់ថា​រយៈពេល៣ថ្ងៃ​ចាប់ពី​ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ដល់​ថ្ងៃទី០៣ ខែកុម្ភៈ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន១៨លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៩នាក់ រង់​របួសធ្ងន់​ចំនួន១៧នាក់ និង​របួសស្រាល​ចំនួន៥នាក់៕

16388336_1823820077892149_3558601144633084608_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya