បន្ទាយមានជ័យ ៖នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣នេះ លោក ហ៊ិន សុផល ប្រធានពន្ធធនាគារខេត្តបន្ទាយមានជ័យ បាន ឲ្យដឹងថា ពន្ធនាគារខេត្ត ត្រូវបានទឹកជន់លិចកាន់តែខ្លាំងហើយ ដែលការ ជន់លិចនេះ ត្រូវបានកើតឡើង តាំងពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំពី២០១៣ កន្លងទៅ មកដល់ថ្ងៃទី០៧ ខែតុលា ទឹកមានកម្ពស់ខ្ពស់ជាង មុនពីរដង។
ក្រោយពីជំនន់ទឹកភ្លៀង និងជំនន់ហូរ ធ្លាក់ពីប្រទេសថៃយ៉ាងគំហុក បានធ្វើឲ្យស្រុក ក្រុងទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ ទទួលរងការលិចលង់ ស្ទើរគ្រប់ទីកន្លែង រួមទាំងពលរដ្ឋរស់នៅតាម មាត់អូរព្រំដែន កម្ពុជា-ថៃ និងលំនៅដ្ឋាន ពលរដ្ឋគ្រប់ស្រុករាប់ពាន់គ្រួសារ ត្រូវជន់លិច មួយចំនួន ត្រូវបាន ជម្លៀស សិស្សានុសិស្សជាច្រើន ត្រូវបានផ្អាកការសិក្សា សាលាជាច្រើនកន្លែង ត្រូវបិទទ្វារបណ្តោះអាសន្ន ។
លោកបានបន្តថា ពន្ធធនាគារ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានអ្នកទោសកំពុងជាប់ ឃុំឃាំងចំនួន ៨៤២ នាក់ ក្នុងនោះមានអ្នកទោសស្រីចំនួន ១២៤ នាក់ និងកុមារ៦នាក់ ផងដែរ ៕