ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » កម្មករសំណង់​ម្នាក់​ធ្លាក់​ពីលើ​អគារ កម្ពស់៥ជាន់​ចំ​ដែក​លួស​ធ្លាយ​ពោះ រងរបួស​ធ្ងន់

កម្មករសំណង់​ម្នាក់​ធ្លាក់​ពីលើ​អគារ កម្ពស់៥ជាន់​ចំ​ដែក​លួស​ធ្លាយ​ពោះ រងរបួស​ធ្ងន់

ភ្នំពេញ៖ កម្មករសំណង​ម្នាក់ បាន​រងរបួស​ធ្ងន់​ដោយសារតែ​ការ​ធ្វេ​រ​ប្រហែស​ដាច់​ខ្សែ​ក្រវ៉ាត់​ជណ្ដើរយន្ត​ពីលើ​អាគារ​កំពុងតែ​សង​សាង​កម្ពស់៥ជាន់ បណ្ដាល​ឲ្យ​ចំ​ដែក​លួស​រុំ​នឹង​ជញ្ជាំង​ធ្លាយ​ពោះ ហើយ​ត្រូវបាន​កម្មករ​ដូចគ្នា​កាត់​ដែក​ចេញ​ដើម្បី​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃភ្លាមៗផងដែរ ។

ករណី​ខាងលើនេះ បានន​កើតឡើង​នៅ​ម៉ោង៤និង៣០ នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្ទះ​លេខ២៤៦ ផ្លូវ១៥០ ក្រុម២៦ ភូមិ៩ សង្កាត់​ទឹកល្អក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនរងគ្រោះ​ឈ្មោះ ភៀ​ង សុខ​ជួន ភេទ​ប្រុស អាយុ២១ឆ្នាំ ស្នាក់នៅ​ការដ្ឋាន​សំណង់​មុខ​ដេ​អិន ជិត​សាលា​បញ្ញា​សាស្ត្រ មាន​ស្រុកកំណើត​កាឡី​ខាងជើង ឃុំ​ស្ពឺ​ក ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

តាម​ប្រភពព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គឺ​ជនរងគ្រោះ​បានធ្វើការ​ដូច​សព្វដង ហើយ​ពេលដែល​រូបគេ​កំពុង​ឡើង​រៀប​បន្ទារ ដោយមាន​ខ្សែក្រវ៉ាត់​ជាប់​និង​ខ្លួន ភ្លាមនោះ​ស្រាប់តែ​ខ្សែក្រវ៉ាត់​នោះ បាន​ដាច់​ធ្វើ​ឲ្យ​ធ្លាក់​មក​ចំ​ជុង​រឹង​ដែក​ធ្លាយ​ពោះ​រងរបួស​ធ្ងន់ ។
បន្ទាប់មក​គេ​ឃើញ​មិត្ត​ភ័​ក្ត​ជនរងគ្រោះ​ដែលជា​កម្មករសំណង​ដូចគ្នា​បាននាំគ្នា​យក​កន្ត្រៃ​ដែក​មក​កាត់​ខ្សែលួស​នោះ ដើម្បី​ជួយ​ជនរងគ្រោះ​ទៅ​មន្ទីរ​ផងដែរ ។

បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​កំពុងតែ​ស​ង្ក្រោះ​បន្ទាន់​នៅ​មន្ទីរ​ព្រះកុសុមៈ ៕

16426158_1795813614077890_2252466194266469353_n 16427326_1795813677411217_3651251762988990930_n 16508167_1795813680744550_8388369905772781116_n 16508351_1795813604077891_8999031688571901739_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya