ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ខ្មែរ​ខ្លាំង​តែ​គ្នាឯង អ្នកខ្លាំង​ជាប់​ខ្នោះ អ្នកខ្សោយ​ដេកពេទ្យ

ខ្មែរ​ខ្លាំង​តែ​គ្នាឯង អ្នកខ្លាំង​ជាប់​ខ្នោះ អ្នកខ្សោយ​ដេកពេទ្យ

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ។

ស្ត្រីជន​រងគ្រោះ​ឈ្មោះ ភ្លេង សែន អាយុ៣៧ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី បាន​រងរបួស​បែកក្បាល និង​ហើម​លើ​ផ្ទៃមុខ​សន្លប់ រស់នៅក្នុង​ភូមិ​ដូន​កែន សង្កាត់​សំរោង ក្រុង​សំរោង ចំណែក​ស្ត្រី​ដៃដល់​ឈ្មោះ ម៉ៅ ថុល អាយុ៤៥ឆ្នាំ រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ក្រុង​សំរោង ។

មុនពេល​កើតហេតុ​ស្ត្រី​ទាំង២រូបនេះ​បាន​បបួលគ្នា​ផឹកស៊ី ពេល​ផឹក​ស្រវឹងរៀងៗខ្លួន​ក៏​កើតមាន​ជម្លោះ ហើយ​ស្ត្រី​ដៃដល់​បាន​ទាញ​ដុំ​ឈើ​វាយ​ស្ត្រី​រងគ្រោះ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ ភ្លាមៗនោះ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ និង​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​បង្ក​នាំទៅ​អធិការដ្ឋាន​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ ចំណែក​ស្ត្រី​រងគ្រោះ​នាំទៅ​មន្ទីរពេទ្យ​ធ្វើការ​សង្គ្រោះ ៕

7a79b051-7954-418d-a9f5-4ec18d7a0513 8cf69657-9133-467e-a725-22ec66eb8a47 adf16980-afe4-457d-b033-1f67c8b4f0b5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya