ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំខេត្ត​កណ្តាល ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំខេត្ត​កណ្តាល ម្នាក់ ករណី​គ្រឿងញៀន

ខេត្តកណ្តាល៖ កាលពី​វេលា​ម៉ោង៧ និង៣០នាទី​យប់​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវលំ ស្ថិតក្នុង​ភូមិ​ព្រែក​ក្តាម២ ឃុំ​កោះ​ចិន ដកហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ម៉ា​ទឹកកក​ចំនួន២១កញ្ចប់ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ។ ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​ឈ្មោះ មឿ​ន សុខ​ធី ភេទ​ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្តា២ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ។

ជនសង្ស័យ​ខាងលើនេះ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​កោះ​ចិន ស្រុក​ពញាឮ កន្លងមក​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​កំណត់​និង​តាមដាន ។ លុះ​មកដល់​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ច​ទទួលបាន​ព័ត៌មាន​ច្បាស់ការ​ថា​ជនសង្ស័យ​រូបនេះ​រក្សា​ទូក​គ្រឿងញៀន​នៅជាប់​ខ្លួន ដើម្បី​ជួញដូរ​ទៅ​ឲ្យ​អ្នកប្រើប្រាស់ ទើប​សមត្ថកិច្ច​ចាំ​ឃ្លាំមើល រហូត​ឈានដល់​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​រួមជាមួយ​ថ្នាំញៀន​ចំនួន២១កញ្ចប់ និង​ទូរស័ព្ទដៃ១គ្រឿង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ៕

kdal

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya