ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ជិះ​ម៉ូតូ​ប៉ះ​នឹង​ស្លាក​សញ្ញា​ចរាចរណ៍​ដួល​ខ្ទាត​មក​ផ្លូវ ត្រូវបាន​ឡាន​កិន​ស្លាប់ភ្លាមៗនៅនឹងកន្លែង

បុរស​ម្នាក់ ជិះ​ម៉ូតូ​ប៉ះ​នឹង​ស្លាក​សញ្ញា​ចរាចរណ៍​ដួល​ខ្ទាត​មក​ផ្លូវ ត្រូវបាន​ឡាន​កិន​ស្លាប់ភ្លាមៗនៅនឹងកន្លែង

ស្រុក​មុខកំពូល៖ ថ្ងៃទី០៣ខែ០២ ឆ្នាំ២០១៧ មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត នឹង​ម៉ូតូ​បណ្តាល​អោយស្លាប់ កើតហេតុ​នៅលើ​ផ្លូវជាតិ​លេខ៦ចន្លោះ​គីឡូម៉ែត្រ​លេខ៣៧-៣៨ ស្ថិត​ក្នុងភូមិ ស្ពាន​ថ្មី ឃុំ​រកា​កោង២ ស្រុក​មុខកំពូល​ខេត្តកណ្តាល បង្កដោយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដាC125 ពាក់​ផ្លាកលេខ ភ្នំពេញ​1CZ-3358បើកបរ​ដោយ​ឈ្មោះ​ខៀវ បញា​រិ​ទ្ធ ភេទ​ប្រុស អាយុ២៤ឆ្នាំមាន​ទីលំនៅ​ភូមិ​សៀមរាប​ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្ដាល មុខងារ​បុគ្គលិក​គ្រឹះស្ថាន​គ្រេ​ត ធ្វើដំណើរ​ពី ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​បាន​ទៅ​ប៉ះ​បង្គោល​ចំណាំងផ្លាត​នៅលើ​ចិញ្ចើមផ្លូវ បណ្ដាល​ឲ​ម៉ូតូ​នោះ​ដួល

ស្របពេលនោះ​ក៍មាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក(រត់គេច​បាត់) ដែល​ធ្វើដំណើរ​ពី ត្បូង​ទៅ​ត្បូង បានមក​កិន​អ្នកបើកបរ​ម៉ូតូ​បណ្ដាល​ឲ​ស្លាប់​នៅ​កន្លែងកើតហេតុ ចំពោះ​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​បាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រកា​កោង២ ៕

16386912_1823926017881555_7008101930355289626_n 16406558_1823925994548224_7389587737729743255_n 16425851_1823926007881556_2283838485274225997_n 16427551_1823925984548225_253855734836376731_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya