ភ្នំពេញ ៖ស្ដ្រីរងគ្រោះដែលជាម្ចាស់ខ្សែកត្រូវ បានគេស្គាល់ឈ្មោះលី ហេង អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ05B ក្រុមទី៣ ភូមិ ឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ ។ ចំណែកយុវជន ដែលត្រូវឃាត់ខ្លួនជាប់សង្ស័យនឹងករណី នេះ១-ឈ្មោះ ចិន សុបិន្ដ ភេទប្រុស អាយុ១៩ ឆ្នាំ , ២-ឈ្មោះហ៊ីង សៀងហៃ ភេទប្រុស
អាយុ១៩ឆ្នាំ អ្នកទាំង២ជាជាង ជួសជុលរថយន្ដ មានទីលំនៅភូមិម្លូរម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្ដកណ្ដាល ។
យុវជនជាប់សង្ស័យពីបទជិះម៉ូតូធ្វើសកម្មភាពឆក់យកខ្សែកពីស្ដ្រី ម្នាក់មិនបានសម្រេចហើយបណ្ដាលឱ្យម៉ូតូទាំងសងខាងប៉ះគ្នាដួលត្រូវ បាន កម្លាំងនគរបាលឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ។ ប៉ុន្ដែបើតាមសម្ដីរបស់យុវជនជាប់សង្ស័យទាំង២នាក់ បានបដិសេធថាពួកគេមិនបានធ្វើ សកម្មភាព
ជិះម៉ូតូឆក់យកខ្សែកពីស្ដ្រីរង គ្រោះនោះឡើយ ។
បើតាម ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលភ្ញាក់ផ្អើលនោះស្ដ្រីរង គ្រោះ បានជិះម៉ូតូជាមួយប្ដីឈ្មោះសុខ វាង រួម ជាមួយកូន២នាក់ទៀតចេញពីផ្ទះក្នុង គោលបំណងមករកកន្លែងហូបអាហារ នៅម្ដុំគីឡូម៉ែត្រលេខ៦ ។ លុះមកដល់ ចំណុចមុខរោងចក្រកាត់ដេរម៉ូរៀស្រាប់ តែជនសង្ស័យទាំង២នាក់នេះបានជិះម៉ូតូ មកអែបរួចក៏ធ្វើ
សកម្មភាពឆក់យកខ្សែក របស់ជនរងគ្រោះតែមិនបានសម្រេច ដោយសារតែខ្សែកផ្លាកទីននោះធ្លាក់ទៅ លើថ្នល់ ហើយដួលម៉ូតូទាំងអស់គ្នា ។ ភ្លាមៗនោះស្ដ្រីរងគ្រោះក៏បានស្រែកថា ចោរៗហើយត្រូវបានអ្នកដំណើរនិងសមត្ថកិច្ចល្បាតនៅលើដងផ្លូវ ឃាត់ខ្លួនតែម្ដង ៕