ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » បើកឡាន​ជ្រុល​ចង្កូត​ទៅបុក​ថ្ម​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ឪពុក​កូន២នាក់​រងរបួស​ធ្ងន់

បើកឡាន​ជ្រុល​ចង្កូត​ទៅបុក​ថ្ម​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ឪពុក​កូន២នាក់​រងរបួស​ធ្ងន់

(ភ្នំពេញ)៖ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង១១និង២០នាទី យប់​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ។ ក្រោយ​ជួប​គ្រោះថ្នាក់​ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​តាម​រថយន្ត​សាមុយ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ឯកជន​ភ្លាម។

ពីរ​នាក់​ឪពុក និង​កូន​បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះ​ចរាចរណ៍​មួយ ទាំង​កណ្ដាល​ភ្លៀង បន្ទាប់ពី​ពួកគាត់​បាន​បើករថយន្ត១គ្រឿង ចេញពី​កន្លែង​ញ៉ាំ​អាហារ​ត្រឡប់ទៅផ្ទះ​វិញ ខណៈ​បើករថយន្ត​ជ្រុល​ទៅបុក​ថ្ម​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ខ្ទេចខ្ទី​អស់​មួយ​កំណាត់​មុខ។

មុនពេល​កើតហេតុ ពួកគាត់​បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 ពាក់​ស្លាក​លេខ ភ្នំពេញ 2G-7077 ចេញពី​ញ៉ាំ​អី​ត្រឡប់ទៅផ្ទះ​វិញ លុះ​មកដល់​ចំណុចកើតហេតុ គួបផ្សំ​នឹង​មេឃ​ធ្លាក់​ភ្លៀងរលឹម​ផង ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បុរស​ជា​ប្តី​រងរបួស​ធ្ងន់ នឹង​កូនប្រុស​រងរបួស​ស្រាល ត្រូវបាន​រថយន្ត​សាមុយ​បញ្ជូនទៅ​មន្ទី​ពេទ្យភ្លាម។ ចំណែកឯ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​ផងដែរ ៕

fn-2017-02-03-08-21-42-1 fn-2017-02-03-08-21-42-2 fn-2017-02-03-08-21-42-4 fn-2017-02-03-08-21-42-5 fn-2017-02-03-08-21-42-7 fn-2017-02-03-08-21-43-8

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya