ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​គេចខ្លួន២ឆ្នាំ មកវិញ​វាយខ្នោះ ករណី​ឃាតកម្ម​ចាក់​សំលាប់​បុរស​ម្នាក់

បុរស​ម្នាក់​គេចខ្លួន២ឆ្នាំ មកវិញ​វាយខ្នោះ ករណី​ឃាតកម្ម​ចាក់​សំលាប់​បុរស​ម្នាក់

ខេត្តព្រៃវែង ៖ នៅ​ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ករណី​ឃាតកម្ម ចាក់​សំលាប់​បុរស​ម្នាក់ ដែល​បង្កឡើង​ដោយ​ក្មេង​មួយក្រុម នៅពេល​យប់​ក្នុង​កម្មវិធី​ជំនូន​កូន​នោះ ចាប់បាន​ម្នាក់​ហើយ។

ជនជាប់ចោទ ដែល​បានសំលាប់​បុរស​ម្នាក់​កាលពី​យប់ ក្នុង​កម្មវិធី​ជំនូន​កូន នា​ថ្ងៃទី១៨ មិនា ឆ្នាំ២០១៥ នៅ​ភូមិ​ពារាំង ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង នោះ​គឺ​ឃាត់​បាន​ម្នាក់​ហើយ​ឈ្មោះ ផ្លេក ភ្លាវ ភេទ​ប្រុស​អាយុ២៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ ហើយ​ការចាប់ខ្លួន​នេះ គឺ​ចាប់​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់លោក តាក់ គឹម​សៀ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តព្រៃវែង លោក​បន្តថា ក្នុង​សំណុំរឿង ឃាតកម្ម​មួយ​នេះ ជនជាប់ចោទ​មាន​ដីកា​ចាប់​ចំនួន២នាក់ តែ​ពេលនេះ​ចាប់បាន​ម្នាក់។

គួ​រម្លឹក​ផងដែរ​ថា ជនរងគ្រោះ​ឈ្មោះ ជា ភា ភេទ​ប្រុស​អាយុ៤៦ឆ្នាំមាន​ទីលំនៅ​ភូមិ​កើតហេតុ ត្រូវបាន​ជនដៃដល់​មួយក្រុម​ព្រួត​គ្នា​ចាក់​សំលាប់ នៅក្នុង​ថ្ងៃ​ជំនូន​កូន​របស់ខ្លួន ខណៈ​ជនរងគ្រោះ ចូលទៅ​ឃាត់​អ្នក​ឈ្លោះ​គ្នា ហើយក៏​ត្រូវ​ជនដៃដល់​ឈ្មោះ  តោង ផាត និង ផ្លេក ភ្លាវ រួម​និង​បក្សពួក​ប្រមាណ​ជិត១០នាក់ បាន​ចាក់​សំលាប់ ជនរងគ្រោះ​តែម្ដង  នេះ​បើតាម​ការអះអាង​របស់​ប្រពន្ធ​ជនរងគ្រោះ៕

16467316_1215058995245077_2120239471_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya