ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » នេះ​ទើប​អ្នក​លាង​ឡាន​ពិសេស​មែន

នេះ​ទើប​អ្នក​លាង​ឡាន​ពិសេស​មែន

ខេត្ត​ប៉ៃលិន ៖ ហេតុការណ៍​នេះ បាន​កើតឡើង​​កាលពី​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​ក្បាលស្ពាន​សណ្ឋាគារ​ហង្ស​មាស ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន។ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង ដោយសារ​យុវជន​ម្នាក់ ចេះ​បើករថយន្ត​ស្ទើរភ្លើង ខណៈ​អតិថិជន​យក​រថយន្ត​ទៅ​លាង​ស្រាប់​តែបើ​កជាន់​ហ្គែ​រ​ជ្រុល បណ្តាលឱ្យ​ធ្លាក់​ក្នុង​ប្រឡាយទឹក រង​ការខូចខាត​យ៉ាងដំណំ តែ​មិន​បណ្តាលឱ្យ​នរណាម្នាក់​រងរបួស​នោះទេ។

កម្មករ​លាង​រថយន្ត​ដែល​បើកបរ​ជ្រុល​ចង្កូត​ធ្លាក់​ប្រឡាយទឹក​នេះ ឈ្មោះ ហ៊ីម វ​ន្នី ភេទ​ប្រុស អាយុ១៧ឆ្នាំ និង​ជា​ក្មេង​កំព្រា​ឪពុកម្តាយ ស្នាក់នៅ​កន្លែង​លាង​រថយន្ត​ភូមិ​ខាងលើ ។ ចំណែក​ម្ចាស់​រថយន្ត​មាន ឈ្មោះ ទូច សន្តាប់ ភេទ​ប្រុស អាយុ៥២ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ដែលមាន​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ពណ៌​ស្ករ ស៊េរី​ឆ្នាំ៩៧ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-8596 រង​ការខូចខាត​ធ្ងន់ធ្ងរ។ ចំណែក​ម្ចាស់​កន្លែង​លាង​រថយន្ត ឈ្មោះ អ៊ិន នូ ភេទ​ប្រុស អាយុ៣៥ឆ្នាំ រស់នៅ​ភូមិ​ខាងលើ ។

មុនពេល​កើតហេតុ ជនរងគ្រោះ បាន​យក​រថយន្ត​របស់ខ្លួន ដែល​ប្រឡាក់​ភក់​យកទៅ​លាង​នៅ​កន្លែងកើតហេតុ​ខាងលើ ហើយ​ម្ចាស់​រថយន្ត​បាន​ដើរទៅ​កន្លែង​ហាង​មួយ​ក្បែរ​នោះ​ហូប​កាហ្វេ ស្របពេលនោះ​កម្មករ​លាង​រថយន្ត​ខាងលើ​បាន​ចូលទៅ​បើករថយន្ត​ទៅ​កន្លែង​លាង ខណៈ​មិនទាន់​ឡើង​កន្លែង​លាង​ផង ស្រាប់តែ​ជាន់​ហ្គែ​រ​ច្រឡំ​ថា​ហ្វ្រាំង បណ្តាលឱ្យ​ជ្រុល​ចង្កូត​ធ្លាក់​ក្នុង​ប្រឡាយទឹក​ក្បែរ​នោះ​តែម្តង។ ចំណែកឯ​ម្ចាស់​រថយន្ត​គ្រាន់តែ​ឃើញ​ក៏​ស្ទុះ​ទៅ​មើល​រថយន្ត​របស់ខ្លួន​ទាំង​ហួសចិត្ត​ផងដែរ ៕

5f21e707-5351-464f-a254-c4bb5fb7b61b 219f22a6-32d8-4cc4-b03d-9b669608f1e5 f1d4f0d9-ee3f-4f94-976a-af14596046dc

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya