ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស៊ី​មិន​ឆ្អែត​ចង់ស៊ី​ទៀត ចុងក្រោយ​ជាប់​ខ្នោះ

ស៊ី​មិន​ឆ្អែត​ចង់ស៊ី​ទៀត ចុងក្រោយ​ជាប់​ខ្នោះ

(ភ្នំពេញ)៖ នៅ​ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ទើប​យុវតី​ជន​រង​ទៅ​ដាក់ពាក្យ​បណ្តឹង ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ។ ហើយ​នៅ​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទើប​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង នៅ​ចំណុច​ផ្ទះជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ឃាត់ខ្លួន​យុវជន​ល្មោភកាម​ម្នាក់ ក្រោយ​ចាប់រំលោភ​បានសម្រេច​ម្តង​ហើយ នៅ​មិនទាន់​អស់ចិត្ត​ចាប់ទាញ​ដៃ​ម្តងទៀត តែ​មិន​សម្រេច ក៏ត្រូវ​ជនរងគ្រោះ​ធាក់​មួយ​ជើង ចំពោះ​ខ្ទាត​ចេញ ហើយ​បាន​ស្ទុះ​រត់​ចេញទៅ​បន្ទប់​ខ្លួន​វិញ។

ជនសង្ស័យ​មានឈ្មោះ វ៉ាន កា​ណាន់ អាយុ២៤ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ យ សល អាយុ១៥ឆ្នាំ ស្នាក់នៅ​ជាមួយ​ម្តាយ ក្រោយ​ផ្សារ​ឯករាជ្យ១ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ ឃាត់ខ្លួន​នាំទៅ​សាកសួរ​នាំ និង​កសាង​សំណុំរឿង នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

fn-2017-02-02-20-29-15-0 fn-2017-02-02-20-29-15-1 fn-2017-02-02-20-29-15-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya